ខេត្តក្រចេះឆ្នាំ២០១៤ បទល្មើសព្រហ្មទណ្ឌកើតមានចំនួន៥០លើក បណ្តាលឲ្យមនុស្ស៩នាក់ស្លាប់
Posted by Unknown
Posted on 05:21
with No comments
ខេត្តក្រចេះ ៖ បទល្មើសព្រហ្មទណ្ឌ ទាំងបទល្មើសឧក្រិដ្ឋ និងបទមជ្ឈឹមដែលបានកើតមាននៅទូទាំងខេត្តក្រចេះ ក្នុងឆ្នាំ២០១៤កន្លងទៅ មានចំនួន៥០លើក បណ្តាលឲ្យមនុស្សចំនួន៩នាក់ស្លាប់ ឃាត់ខ្លួនមុខសញ្ញាចំនួន៥៥នាក់ ចំនួននេះបើប្រៀបធៀបទៅនឹងឆ្នាំ២០១៣ មានការកើនឡើង១៣លើក ស្មើនិងជាង៣០% ។ នេះបើយោងតាមរបាយការណ៍របស់ស្នងការរដ្ឋាននគរបាលខេត្តក្រចេះ។
ជុំវិញករណីបទល្មើសព្រហ្មទណ្ឌ ដែលកើតមានឡើងនៅទូទាំងខេត្តក្រចេះ ក្នុងឆ្នាំ២០១៤ មានចំនួនកើនឡើងជាងឆ្នាំ២០១៣ លោកវរសេនីយ៍ឯក អ៊ុំ ភី ស្នងការរងកណ្តាលព្រហ្មទណ្ឌបានឲ្យដឹងនៅថ្ងៃទី១៦ មករា នេះថា រាល់ជនសង្ស័យដែលត្រូវចាប់ បង្ក្រាបបាន គឺនគរបាលបានកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ស្ថាប័នអយ្យការរួចរាល់អស់ហើយ។
សម្រាប់វិធានការដើម្បីអនុវត្តបន្ត លោកស្នងការរងបានបញ្ជាក់ថា កម្លាំងនគរបាលនឹងបង្កើនកិច្ចសហប្រតិបត្តការជាមួយស្ថាប័នអយ្យការលើការស្រាវជ្រាវ អង្កេតបទល្មើសលើមុខសញ្ញាប្រព្រឹត្តបទល្មើសទាំងចាស់ទាំងថ្មី ដែលនៅសេសសល់ ការកសាងកម្លាំងសំងាត់ និងការប្រើប្រាស់មូលដ្ឋានសំងាត់ ដើម្បីផ្តល់ព័ត៌មានអំពីមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ជួញដូរគ្រឿងញៀន មុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗទាំងក្នុង និងក្រៅភូមិសាស្ត្រ៕
បញ្ចូលអត្ថបទ ៖ ផ្កាយព្រឹក
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น