ឆែម ចំប៉ា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨៩១រងការចោទថារត់ពន្ធសត្វព្រៃមកពីប្រទេសថៃចូលកម្ពុជា
Posted by Unknown
Posted on 07:41
with No comments
បន្ទាយមានជ័យ៖ថ្មីៗនេះបន្ទាប់ពីលោកឧត្តមសេនីយ៏ខេងសាមេតអគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកការងារព្រដែនបានចេញសេចក្តីប្រកាស់ឲ្យស្នងការខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៏ត្រី អាត់ ខែម ទទួលខុសត្រូវរាល់ការបើកឲ្យមានច្រករបៀងខុសច្បាប់ដើម្បីរត់ពន្ធទំនិញនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ។
ក្រោយពីបានដាក់ធម៌ក្តៅរួចមកគេសង្គេតឃើញថា៖ច្រករបៀងមួយចំនួនត្រូវបានបិទហើយមួយចំនួនទៀតក៏បានលួចលាក់ដំណើរការវិញជាធម្មតានាពេលយប់ក្នុងនោះថ្មីៗនេះមានប្រភពមួយបានបង្ហើបមកថា៖នៅប៉ែកខាងត្បូងផ្លូវជាតិលេខ០៥មានករណីរត់ពន្ធសត្វព្រៃពីប្រទេសថៃចូលកមកម្ពុជាតាមច្រករបៀងដែលគ្រប់គ្រងដោយអនុសេនីយ៍ឯក ឆែម ចំប៉ា នាយប៉ុស្តិ៍របស់នគរបាលការពារព្រំដែនគោកលេខ៨៩១ស្ថិតក្រោមឳវាទផ្ទាល់របស់មេបញ្ជាការវរ៨៩១ឈ្មោះហាំ វណ្ណៈ ។
ប្រភពដដែលបានបន្តថា៖សត្វព្រៃដែលគេលួចលាក់ឃុបឃិតជាមួយនាយប៉ុស្តិ៍ខាងលើនាំមកកម្ពុជានោះមានដូចជា៖អណ្តើក ត្រគួត ពង្រួលជាដើម ។ល។ ពេលមកដល់ព្រំដែនខាងកម្ពុជាមេឈ្មួញដែលត្រូវគ្នាជាមួយសមត្ថកិច្ចយករថយន្តមកចាំទទួលដឹកបន្តយកទៅចែកចាយនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តផងដែរ ។ ពាក់ពន្ធ័និងករណីខាងលើនេះមន្ត្រីជំនាញមេព្រៃបានឲ្យដឹងថា៖ខាងលោកក៏ទទួលបានព័ត៌មានរឿងឈ្មួញលួចលាក់នាំសត្វព្រៃពីប្រទេសថៃចូលមកកម្ពុជាតាមច្រករបៀងខាងលើប៉ុន្តែពិបាកក្នុងការបង្ក្រាបដោយស្ថានភាពផ្លូវមិនអំណោយផលជាងនេះទៅទៀតខាងមន្ត្រីជំនាញខ្វះកម្លាំងធើ្វការ ។ លោកអនុសេនីយ៏ឯក ឆែម ចំប៉ា នាយប៉ុស្តិ៍នគរបាល៨៩១ដែលរងការចោទថាបានឃុបឃិតជាមួយឈ្មួញលួចលាក់ នាំសត្វព្រៃពីប្រទេសថៃរត់ពន្ធមកកម្ពុជានៅព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០១៥ អង្គភាពសារព័ត៌មានយើងមិនទាន់ទាក់ទងសុំការអប្បាយបាននូវឡើយទេព្រោះទូរសព្ទ័របស់លោកតេមិនចូល បែបណាក៏ដោយនៅលេខក្រោយនឹងមានចុះផ្សាយម្តងទៀតដើម្បីឲ្យកាន់តែច្បាស់ ។ ដោយ៖ជាយដែន
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น