Home » » ទណ្ឌកម្ម​នៃ​ពលករ​ខ្មែរ​នៅតែមាន​ជា​បន្តបន្ទាប់ បើ​ក្រុមហ៊ុន​ឯកជន​នាំ​ពលករ​ឆ្លងដែន​ដោយ​ស្របច្បាប់​នោះ យក​ពួកគាត់​ធ្វើជា​ទំនិញ​សំរាប់​លក់ដូរ​តទៅទៀត​

ទណ្ឌកម្ម​នៃ​ពលករ​ខ្មែរ​នៅតែមាន​ជា​បន្តបន្ទាប់ បើ​ក្រុមហ៊ុន​ឯកជន​នាំ​ពលករ​ឆ្លងដែន​ដោយ​ស្របច្បាប់​នោះ យក​ពួកគាត់​ធ្វើជា​ទំនិញ​សំរាប់​លក់ដូរ​តទៅទៀត​



  ​ប៉ោយប៉ែត​៖ កាលពី​ព្រឹក​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៣ មាន​ករណី​ពលករ​ខ្មែរ​ដែល​បំរុង​នឹង​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ចំនួន ៨ នាក់ មាន​ស្រុកកំណើត​នៅ​កោះធំ ស្រុក​ស្អាង​។ បើតាម​ការ​ឱ្យដឹង​ប្រភពពី​កម្លាំង​ពលករ​ទាំងនោះ បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ យក​ព័ត៌មាន​យើង​ឱ្យដឹងថា ពួកគាត់​ជា​ពលករ​របស់​ក្រុមហ៊ុន ស៊ី ឌី អឹម ដែលមាន​អាស័យដ្ឋាន​ផ្ទះ​លេខ ៦ បេ ភូមិ​ឬ​ស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ​មាន​ជ​ឃ័​យ រាជធានី​ភ្នំពេញ​។
      ក្រុមកម្មករ​ទាំង​៨​នាក់​នោះ មាន​ទឹកមុខ​ហាក់​អស់សង្ឃឹម ចំពោះ​ខាង​ភាគី​ក្រុម​ខាងលើ ដោយ​ពួកគាត់​បាន​អង្គុយ​រង់ចាំ​មេការ​ក្រុមហ៊ុន​នាំ​ពួកគាត់​ចូលទៅ​ប្រទេស​ថៃ នៅ​ចំណុច​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ក្នុងនោះ ពួកគាត់​បាន​បង្ហើប​ពី​ប្រវត្តិ​រឿងរ៉ាវ​ដែល​ពួកគាត់​បាន​បង់ប្រាក់​ឱ្យ​ក្រុមហ៊ុន ស៊ី ឌី អឹម ប្រាប់​មក​អ្នកយកព័ត៌មាន​ថា ពួកគាត់​ត្រូវបាន បង់ប្រាក់​ឱ្យ​ក្រុមហ៊ុន​ថ្លៃ​ធ្វើលិខិត​ឆ្លងដែន​ចំនួន ១៥០ ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ម្នាក់ៗ ហើយ​ពួកគាត់​នៅ​ជំពាក់​ប្រាក់​ក្រុមហ៊ុន ១៨០០០ ប្រាក់​បាត​ទៀត សំរាប់​ម្នាក់ៗ ក្រោយពេល​បាន​ចូលធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ហើយ​។ ដោយឡែក​មេការ​តម្រូវ​ឱ្យ​ពលករ​ម្នាក់​ត្រូវតែ​បង់ប្រាក់ ឱ្យ​ខ្លួន​ចំនួន ៣២០០ ប្រាក់​បាត​ទៀត ថ្លៃ​សេវាកម្ម​បំពេញបែបបទ ចូលទៅ​ប្រទេស​ថៃ​នោះ សរុប​ឱ្យ​ខ្លី​ទៅ ដើម្បីឱ្យ​ពលករ​ខ្មែរ​បាន​ចូលទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ស្របច្បាប់​នោះ ពលករ​ម្នាក់​ត្រូវ​បង់ប្រាក់​ឱ្យ​ក្រុមហ៊ុន ស៊ី​ឌី​អឹម នេះ មិន​ក្រោម​ពី ២៥៧០០ ប្រាក់ បាត​ថៃ​នោះទេ​។ 
      ​កត្តា​ទាំងនេះ វា​បាន​ផ្ទុយ​នឹង​ប្រសា​ស​ន៏​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនា​ប​តិ​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​បាន​ថ្លែង​កាលពីពេល​ថ្មី​នេះ​ថា ពលករ​ខ្មែរ មិន​ត្រូវបាន​បង់ប្រាក់​ដ៏​ច្រើន​ថ្លៃ​ធ្វើលិខិត​ឆ្លងដែន ដើម្បីឱ្យ​ខ្លួន​ក្លាយជា​ពលករ​ស្របច្បាប់​នោះទេ ប៉ុន្តែ​ពេលនេះ ភាគី​ខាង​ក្រុមហ៊ុន​នាំ​ពលករ​ខ្មែរ​ទៅធ្វើ​ការ​ដោយ​ស្របច្បាប់​ឈ្មោះ ស៊ី​ឌី​អឹម ហេតុ​អី​បានជា​ត្រូវឱ្យ​ពលករ​បង់ប្រាក់​ឱ្យ​ខាង​ភាគី​ក្រុមហ៊ុន រហូតដល់​ទៅជិត ៨៥៦ ប្រាក់​ដុល្លារ​សហរដ្ឋអាមេរិក​ស​ម្រា​ប់​ពលករ​ម្នាក់​។​
 
​      នៅវេលា​ម៉ោង ៣ និង ៥០ នាទី ល្ងាច​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៣ នេះដែរ ភ្នាក់ងារ​យក​ព័ត៌មាន​យើង​បាន​ជូ​ប​បុរស​ម្នាក់​តាម​ទូ​ស័ព្ទ ដែល​បុរស​រូបនោះ បាន​អះអាង​ប្រាប់ថា ខ្លួនគេ​ជា​ប្អូនប្រុស​បង្កើត​ម្ចាស់​ក្រុមហ៊ុន ស៊ី​ឌី​អឹម ត្រេ​ន​ឌឹ​ង មែន​ផ៉ា​វ​វ​រ័​ខូ​អិ​ល​ធី​ឌី បុរស​រូបនោះ​ប្រើប្រាស់​ទូរ​សព្ទ័​លេខ ០៩៧ ៨០៣៣៣១៥ ហើយ​បាន​និយាយ​បដិសេធថា ថ្ងៃនេះ​ខាង​ក្រុមហ៊ុន ស៊ី​ឌី​អឹម របស់ខ្លួន មិនបាន​នាំ​ពលករ​ចូលទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​នោះទេ​។ ជាងនេះទៅទៀត រាល់​ប្រាក់​ដែល​ក្រុមហ៊ុន​តម្រូវឱ្យ​ពលករ​បង់​នោះ គឺជា​ប្រាក់​ថ្លៃ សេវាកម្ម​របស់​ក្រុមហ៊ុន​ដែល​បាន​សហការ​ធ្វើ​គ្នា ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​ក្រសួងពាណិជ្ជកម្ម​តែប៉ុណ្ណោះ​។ បរុស​នោះបាន​បន្ត​ប្រាប់​ហេតុផល​ទៀតថា ក្រុមហ៊ុន​មាន​តួនាទី​នាំ​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ដោយ​ស្របច្បាប់ ប៉ុន្តែ រឿង​ថា ក្រុមហ៊ុន​ជំរិត​ក​ពលករ​នោះ គឺ​គ្មានទេ ព្រោះ​ប្រាក់​ខាងលើ​គឺជា​សេវាកម្ម​របស់​ក្រុមហ៊ុន លោក​បាន​បន្តទៀតថា បើ​ចង់ដឹង​រឿង សូម​លោក អ្នកយកព័ត៌មាន​មក​ជូ​ប​ខ្ញុំ​នៅ​ភ្នំពេញ ហើយ​ពាក់ព័ន្ធ​នឹង​ពលករ​ចំនួន​ប្រាំ​បីនាក់​ខាងលើនេះ តំណាង​ភាគី​ក្រុមហ៊ុន ស៊ី​ឌី​អឹម រូបនោះ បានត្រឹមតែ​ឆ្លើយ​ប្រាប់ថា ថ្ងៃនេះ​ជា​ថ្ងៃ​ឈប់សំរាក​របស់ខ្ញុំ ហើយ​ខ្ញុំ​មិន​ធ្វើការ​ទេ​។​
 
​      ដោយឡែក​កម្មករ​ម្នាក់​ក្នុងចំណោម​កម្មករ​ទាំង​៨​នាក់ ឈ្មោះ ឡឹង លៃ ហាង បាន​និយាយ​ប្រាប់ថា ពេលនេះ ពួកគាត់​មិនមាន​អ្វី​នៅ​សេសសល់​ទៀត​ទេ ព្រោះ​ដីស្រែ​ចំការ​បាន​លក់​បញ្ចាំ​យកប្រាក់​មក​បង់​ឱ្យ​ក្រុមហ៊ុន​អស់ហើយៗ ការងារ ដែល​ត្រូវធ្វើ​នៅ​ប្រទេស​ថៃ​នោះ មិនដឹង​ជាការ​ងារ​ប្រភេទ​អ្វី​នោះទេ ដឹង​ត្រឹមតែ​មេការ​ក្រុមហ៊ុន​គេ​ប្រាប់ថា ធ្វើការ​នៅ​ប្រទេស​ថៃ បានទទួល​ប្រាក់ខែ​ច្រើន​ចាប់ពី ៩០០០ ប្រាក់​បាត​ថៃ​ឡើងទៅ​ក្នុង​១​ខែ​។ ចំណែក​កម្មករ​ម្នាក់ទៀត​បាន​ប្រាប់​ឱ្យដឹងថា ខ្លួន​គាត់​ធ្លាប់បាន​ទៅធ្វើ​ការ​ម្តង​រួចមកហើយ នៅ​ប្រទេស​ថៃ​ជាមួយ​ក្រុមហ៊ុន​នាំ​ពលករ​ស៊ី​ឌី​អឹម​នេះ កាលណោះ​ពួកគាត់​មិនបាន​ទទួល​ប្រាក់ ខែ​ទេ គឺ​បានត្រឹមតែ​ធ្វើការ​គិត​ជា​ថ្ងៃ មួយថ្ងៃ ១៧០ ប្រាក់​បាត​ថៃ ថ្លៃ​អាហារ​ដោះស្រាយ​ដោយ​ខ្លួនឯង រឺ​ឯ​បន្ទប់​ស្នាក់អាស្រ័យ គឺ​ខាង​ក្រុមហ៊ុន​គេ មិន​គិត​ប្រាក់​ទេ​។ កម្មករ​ម្នាក់​នោះ បានឱ្យដឹង​បន្ថែមទៀតថា កាលណោះ​ពួកគាត់ បាននាំគ្នា​រត់ចេញ​ពី​ការងារ ព្រោះ​ស៊ូ​មិនបាន ពោល​គី​ខាង​ក្រុមហ៊ុន​បាន​និយាយថា ការងារ​ដែល​ត្រូវធ្វើ​នោះ ជា​ការងារ​ប្រភេទ​រោងចក្រ​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ប៉ុន្តែ​ពេលទៅដល់​ជាក់ស្តែង គឺ​ធ្វើ​ការខុស​និង​កិច្ចសន្យា កម្មករ​ដដែល​បាន​បន្ត​លើកឡើង​ទៀតថា រាល់​លិខិតឆ្លងដែន​ដែល​ពួកកម្មករ​មាន​នោះ គឺ​ត្រូវ​មេការ​ក្រុមហ៊ុន ដកហូតយក​អស់​មិន​ទុកឱ្យ​កម្មករ​កាន់​នៅជាប់​នឹង​ខ្លួន​នោះឡើយ នេះ​ជាការ​រំលោភ​មួយ​ដ៏​ធំ​សំរាប់​ពលករ​ខ្មែរ ដោយ​ពួកគេ​និយាយថា បើ​ទុក​លិខិតឆ្លងដែន​នេះ​នៅ​នឹង​ដៃ​កម្មករ នោះ បើ​មាន​ករណី​បាត់បង់​ទៅ គឺ​គ្មាន​អ្នកទទួលខុសត្រូវ​ទេ ដូច្នេះ​បានជា​គេ​ត្រូវ​ដកហូត​លិខិតឆ្លងដែន​ពី​ពលករ​ទុក​។​
 
      ​បើទោះជា​បែ​ណា​ក្តី ពាក់ព័ន្ធ​នឹង​រឿង​ក្រុមហ៊ុន​នាំ​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ដោយ​ស្របច្បាប់​នោះ ភ្នាក់ងារ​យក​ព័ត៌មាន យើង នឹង​ព្យាយាម​ធ្វើការ​តាមដាន​រឿងនេះ​ជា​បន្តទៀត ព្រោះថា រាល់​ប្រភព​ផ្សេងៗ​ដែល​យើង​ធ្វើការ​ចុះផ្សាយ​នេះ គឺ​ភ្នាក់ងារ​យើង បានមកពី​ពលករ​តែប៉ុណ្ណោះ  ជាក់ស្តែង​កន្លងមកនេះ មាន​ក្រុមហ៊ុន​មួយ​ដែលមាន​ឈ្មោះថា មី​នី​បៀ គឺជា​ក្រុមហ៊ុន​មួយ ដែល​បាន​នាំ​ពលករ​កម្ពុជា​ដ៏​ច្រើន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​ក្រុមហ៊ុន​នេះ គេ​មាន​ផែនការ​មួយ​ដ៏​ល្អ​សំរាប់​ជួយ​ដល់​កម្លាំង​ពលករ ដូចជា​រាល់​ពលករ​ដែល​បាន​ស្ម័គ្រចិត្ត​ទៅធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន គឺ​ខាង​ក្រុមហ៊ុន​ចេញថ្លៃ​សេវាកម្ម​ធ្វើលិខិត​ឆ្លងដែន​ឱ្យ​កម្មករ ដោយ​មិន បាច់​អស់ប្រាក់​ទៀតផង​។ ជាងនេះទៅទៀត រាល់​កម្មករ​ដែលមាន​លិខិតឆ្លងដែន គឺ​ខាង​ក្រុមហ៊ុន ត្រូវបាន​ដកហូត​ពី​កម្មករ​ទេ ប៉ុន្តែ​សំរាប់​ក្រុមហ៊ុន​មួយចំនួន​វិញ គឺ​ពិតជា​ធ្វើការ​ហាក់​មិនទាន់​ត្រឹមត្រូវ​នឹង​ច្បាប់​ប្រទេសជាតិ​នៅឡើយ ដូច្នេះ ដើម្បីឱ្យ​ពលករ​ខ្មែរ យើង​មាន​តម្លាភាព ក្នុង​ការចេញ​ទៅរក​ការងារ​ធ្វើ​ដោយ​ស្របច្បាប់​នៅក្រៅ​ប្រទេស គួរតែ​អស់លោក​ឈប់​ប្រើ​យន្ត​ការយក​ពលករ​ខ្មែរ​ធ្វើជា ទំនិញ​សំរាប់​លក់​តទៅទៀត​អី ព្រោះ​សម័យនេះ គឺជា​សម័យ​សម្តេច​តេ​ជោ​ហើយ​៕ ដោយ​៖ ជាយដែន​
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น