ចោរស្រីដៃឆើត តុលាការដោះលែងបណ្តោះអាសន្ន បានរៀបការតាមបំណងហើយ
Posted by Unknown
Posted on 04:15
with No comments
សូមរំលឹកផងដែរថា «ស្មានមិនដល់ល្បិចស្រីស្អាត ជាចោរប្លន់ដ៏សាហាវម្នាក់ ចាក់ម្ចាស់ម៉ូតូធ្លាយពោះវៀន» កាលពីថ្ងៃទី២៥ ធ្នូ ២០១៤ វេលាម៉ោង៦យប់ មានចោរស្រីដៃឆើត ឈ្មោះ ខុន ស្រីឌី អាយុ២០ឆ្នាំ នៅភូមិតាពៅ បានធ្វើសកម្មភាពប្លន់ និងយកកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះ ឈ្មោះ រួន ភិរម្យ ភេទប្រុស អាយុ១៧ឆ្នាំ ឲ្យរងរបួសធ្ងន់ធ្ងរ ធ្លាយពោះវៀនចេញមកក្រៅ មួយទ្រេល «ចោរស្រីដៃឆើតជាប់ពន្ធាគារបាន១៣ថ្ងៃតុលាការដោះលែងឲ្យនៅក្រៅឃុំជនរងគ្រោះសុំអំពាវនាវរកយុត្តិធម៌ពីសម្តេចតេជោ» ហើយត្រូវតុលាកាខេត្តស្វាយរៀង ចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ហើយបានដោះលែងឲ្យ នៅក្រៅឃុំវិញ កាលពីថ្ងៃទី៩ មករា ២០១៥ ដើម្បីឲ្យទៅរៀបការ នៅថ្ងៃ១៥ មករា នេះ ឥឡូវបានរៀបការតាមគោបំណងហើយ ៕
បញ្ចូលអត្ថបទ ៖ អប្សរា
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น