បាក់ដីសង្កត់មនុស្ស ២នាក់ ក្នុងការដ្ឋានកិនថ្ម លោក ឡុច ច័ន្ទណារិទ្ធ នៅថ្លុកត្របែក
Posted by Unknown
Posted on 09:12
with No comments
ជនរងគ្រោះម្នាក់ ឈ្មោះ សៅ ប៊ុននឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ជាអ្នកបញ្ជា គ្រឿងចក្រ អេស្កាវ៉ាទ័រ មានទីលំនៅ ក្នុងភូមិស្រាំងខ្ពង់ ឃុំពង្រ ស្រុករលាប្អៀរ និងម្នាក់ទៀតឈ្មោះ ផុន សុផែន ភេទប្រុស អាយុ ២៣ឆ្នាំ ជាព្រូ មានទីលំនៅ ភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង ហើយជនរងគ្រោះទាំង ២នាក់ នេះធ្វើការឱ្យក្រុមហ៊ុនកិនថ្ម របស់លោក ឡុច ច័ន្ទណារិទ្ធ នៅថ្លុកត្របែក ។
សមត្ថកិច្ចបានឱ្យដឹងថា ថៅកែការដ្ឋានកិនថ្ម លោក ឡុច ច័ន្ទណារិទ្ធ ឱ្យជនរងគ្រោះ ឈ្មោះសៅ ប៊ុននឿន និងឈ្មោះ ផុន សុផែន ទៅកាយដីភ្នំនៅទីនោះ ដើម្បីយកថ្ម ហើយពេលដែលពួកគេ កំពុងធ្វើសកម្មភាពកាយដីភ្នំ ស្រាប់តែដីនៅខាងលើ មានកម្ពស់ជាង ១០ម៉ែត្រ ក៏បានបាក់សង្កត់ លើគ្រឿងចក្រជិតឈឹង បណ្ដាលឱ្យដីកប់ ទាំងគ្រឿងចក្រ ទាំងមនុស្ស ស្លាប់តែម្ដង ។
យ៉ាងណាក៏ដោយ ម្ចាស់ក្រុមហ៊ុនកិនថ្មនេះ ពុំបានរាយការណ៍ ឱ្យសមត្ថកិច្ចដឹងនោះទេ ហើយថែមទាំង យកគ្រឿងចក្រ ទៅកាយទាញ យកសពជនរងគ្រោះ ចេញពីកន្លែងកើតហេតុ ដោយ មិនបានទុកឱ្យ សមត្ថកិច្ចត្រួតពិនិត្យ ទៅតាមជំនាញឡើយ។ ទាក់ទិនករណីនេះ មន្ដ្រីនៃមន្ទីររ៉ែថាមពល បានឱ្យដឹងថា ក្រសួងបានដឹងហើយ និងបានឱ្យម្ចាស់ក្រុមហ៊ុនេះ ផ្អាកធ្វើសកម្មភាពសិន ដោយទុកឱ្យសមត្ថកិច្ចជំនាញ ត្រួតពិនិត្យនិងស្រាវជ្រាវ រកមូលហេតុពិតប្រាកដ ៕
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น