Home » » លោក ចុក ងួន មាន​អំ​​ណា​ច​​​ចាត់​តាំង​​កូន​​ចៅ​គ្រប់​​ច្រក​ ចាំ​​ប្រ​ដេញ​​ទារ​លុយ ពី​​ឡាន​​ដឹក​ឈើ​យក​ទៅ​​បង់​​ឲ្យ​ មេ​​យោ​​ធា​​​ខេត្ត​ក្រ​ចេះ​

លោក ចុក ងួន មាន​អំ​​ណា​ច​​​ចាត់​តាំង​​កូន​​ចៅ​គ្រប់​​ច្រក​ ចាំ​​ប្រ​ដេញ​​ទារ​លុយ ពី​​ឡាន​​ដឹក​ឈើ​យក​ទៅ​​បង់​​ឲ្យ​ មេ​​យោ​​ធា​​​ខេត្ត​ក្រ​ចេះ​


ខេត្តក្រចេះ ៖ យ៉ាង​ហោច​ណាស់ បុរស​​ពីរ​​នាក់ ដែល​​គេ​​ដឹង​ថា ជា​​អ្នក​ប្រ​មូល​​លុយ ពី​​រថ​យន្ត​​ដឹក​ឈើ​​គ្រប់​​ប្រ​ភេទ នៅ​តាម​​ដង​ផ្លូវ យក​ទៅ​​ឲ្យ​មន្ត្រី​​យោ​ធា ​​ខេត្ត​ក្រ​ចេះ បាន​​រង​របួស​​ធ្ងន់ ខ​ណៈ​ដែល​​ពួក​គេ បា​ន​​បើក​រថ​យន្ត កាម​រី​គូទ​​ហើម ប្រ​​ដេញ​​រថយន្ត​សាំ​យ៉ុង គេ​សង្ស័យថា មាន​ផ្ទុក​ឈើប្រណិត ហើយ​បាន​ជ្រុល​ទៅបុក គោយន្ត​កន្ត្រៃ ដែល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា ពីក្រោយ​យ៉ាង​ពេញទំហឹង កាលពី​យប់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​កំបោរ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

​បុរស​ទាំង ២​នាក់ ត្រូវគេ​ស្គាល់​ថា ម្នាក់​ឈ្មោះ គង់ វិបុល ហៅ ជ្រូក អាយុ ២១​ឆ្នាំ ជា​អ្នកបើកបរ រស់នៅ​ភូមិ​គោ​លាប់ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ រងរបួស​ធ្ងន់ ត្រូវបាន​នាំទៅ​សង្គ្រោះ នៅ​មន្ទីរ​ពេ​ទ្រ​បង្អែក​ខេត្ត និង​អ្នករួមដំណើរ ម្នាក់ទៀត​ឈ្មោះ សៀវ គឹម​ឡេង ហៅ​យួន អាយុ ២៧​ឆ្នាំ មាន​ទៅ​លំនៅ ភូមិ​ផ្សារ​ដើម​គរ ខណ្ឌ​ទួ​ក​គោក រាជធានី​ភ្នំពេញ រងរបួស​ធ្ងន់ ត្រូវបាន​នាំទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ក្នុងប្រទេស​វៀតណាម​។ ចំណែក​អ្នកបើកបរ គោយន្ត​កន្ត្រៃ​ឈ្មោះ តុល លាភ អាយុ ៤២​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី រងរបួស​ស្រាល​។​
​សមត្ថកិច្ច​ប៉ូលីស ស្រុក​ចិត្រ​បុរី បានឱ្យដឹងថា នៅ​យប់កើតហេតុ បុរសរងគ្រោះ បាន​បើករថយន្ត ម៉ាក​កាមរី​គូទ​ហើម ពណ៌​ស្លែ​ចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 2C-5054 ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​ដូច​ហោះ ដោយ​ប្រដេញ​តាម រថយន្ត​សាំ​យ៉ុង​ពណ៌​សរ មួយគ្រឿង ដោយមាន​ការសង្ស័យថា រថយន្ត​នោះ​ដឹកឈើ និង​ភ្លេច​ចូល​បង់លុយ លុះ​មកដល់​ចំនុចកើតហេតុ ក៏បាន​ទៅបុក គោយន្ត​កន្ត្រៃ​ពីក្រោយ​ពេញទំហឹង បណ្តាលឱ្យ​គោយន្ត​កន្ត្រៃ ផ្លោង​ដាច់​ជាច្រើន​កំណាត់ ហើយ​ចំណែក​រថយន្ត​បង្ក ខូចខាត​ស្ទើរ​ទាំងស្រុង​។​
សេចក្តីរាយការណ៍​បានឱ្យដឹងថា បុរស​ជា​អ្នកបើកបរ​រថយន្ត​បង្ក ឈ្មោះ គង់ វិបុល ហៅ ជ្រូក និង​ម្នាក់ទៀត​ឈ្មោះ សៀវ គឹម​ឡេង ហៅ យួន មិនមាន​តួនាទី​ក្នុងការ ចុះ​ចាប់​បង្ក្រាប រថយន្ត​ដឹកឈើ​នោះទេ តែ​គេ​បាន​អះអាងថា បុរស​ទាំងពីរ​នាក់​នេះ គឺ​ត្រូវ​មន្ត្រី​យោធា​ឈ្មោះ ចុក ងួន នៅក្នុង​តំបន់ ប្រតិបត្តិការ​សឹក​រង​ក្រចេះ យកមកប្រើ​ឲ្យ​ជួយ ធ្វើ​ការងារ​សេដ្ឋកិច្ច ប្រដេញ​កាក់​ឡាន​ដឹកឈើ និង​រាប់​ក្បាល​ឡាន យកលុយ​តែប៉ុណ្ណោះ​។​
​ប្រភព​បានឱ្យដឹង​ទៀតថា មន្ត្រី​យោធា​នៅក្នុង តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រចេះ ឈ្មោះ ចុក ងួន គឺជា​មនុស្ស​ម្នាក់ ដែល​ថ្នាក់លើ​ចាត់តាំង​ឲ្យ ធ្វើ​ការងារ​សេដ្ឋកិច្ច យកទៅ​បង់​ជូន​ថ្នាក់លើ ហើយ​សព្វថ្ងៃនេះ គេ​បានដាក់​ពង្រាយ​កូនចៅ តាម​ដងផ្លូវ ដែល​គេ​ហៅថា​កុងត្រូលជជុះ ដើម្បី​ចាំ​រាប់​ក្បាល​ឡាន ដឹកឈើ​យកលុយ​។ មិនតែប៉ុណ្ណោះ គេ​សង្កេតឃើញ​មាន​មន្ត្រី​យោធា នៃ​តំបន់ ប្រតិ​ប​ត្ត​ការ​សឹក​រង​ក្រចេះ ជាច្រើន​នាក់ ត្រូវបាន​គេ​ដាក់ពង្រាយ តាម​ច្រក​សំខាន់ៗ ក្នុងការ​ឃ្លាំមើល និង​ចុះ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​អ្នករកស៊ី ដឹកឈើ​គ្រប់​ប្រភេទ យកមក​បែង​ចែកជូន​ថ្នាក់លើ​៕
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น