គយចល័តឈ្មោះ លី សុខស្រួលក្នុងការប្រមូលលុយ ពីឈ្មួញរកស៊ីដឹកឈើប្រណីត និងទំនិញខុសច្បាប់ ឆ្លងកាត់ស្រុកកែវសីមា
Posted by Unknown
Posted on 20:40
with No comments
ខេត្តមណ្ឌលគិរី ៖ បារីម៉ាក HERO និង ZET កំពុងត្រូវបានឈ្មូញ នាំចេញយ៉ាងគំហុក តាមច្រករបៀងនានា ក្នុងស្រុកកែវសីមា ខណៈដែលនគរបាលព្រំដែន និងគយចល័ត កំពុងឆ្លើយដាក់គ្នាទៅវិញទៅមក ដូចដែលមន្ត្រីតូចតាច បានបង្ហើបឲ្យដឹងថា ច្រកសំខាន់ៗដែលគេ មើលឃើញថា កំពុងតែ ឃុបឃិតឲ្យមានការ នាំចេញបារីទាំង ២ប្រភេទនេះ មានដូចជា ច្រកទ្វារទ្វេភាគីឡ៉ាប៉ាខេ និងច្រករបៀង ង៉ាំបាឡាង ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
ដោយក្នុងមួយថ្ងៃៗ គេសង្កេតឃើញ ឈ្មួញមានទាំងខ្មែរ និងវៀតណាម បានដឹកជញ្ជួន បារីម៉ាកហេរ៉ូ និងស៊ែត យ៉ាងហោចណាស់ រាប់រយប៊ិច តាមរយៈមធ្យោបាយនានា ដូចជា ម៉ូតូ និងរ៉ឺម៉កអេតចាយ ហើយមួយចំនួនទៀត ដាក់ក្នុងកេស ឬឡាំងផលិតផលផ្សេងៗ។ ជាក់ស្តែងនៅម៉ោង ប្រមាណ ០៣និង២៥ នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ ក្នុងចំនុចច្រករបៀង ង៉ាំបាឡាង មានសកម្មភាពជញ្ជួនបារី ឆ្លងអូរព្រំដែន ខុសច្បាប់ ពីសំណាក់ឈ្មួញវៀតណាម ដោយច្រកក្នុងការ៉ុង ជាច្រើនប៊ិច (កេសសំរាប់ ដាក់បារី)។
ស្របពេលជាមួយគ្នានោះ គេសង្កេតឃើញថា សកម្មភាពនាំចេញបារី ទៅក្រៅប្រទេស ពីសំណាក់ ឈ្មួញវៀតណាម ពុំត្រូវបានសមត្ថកិច្ច នៅប្រចាំគោលដៅខាងលើ អន្តរាគមន៏នោះ ឡើយ។ ខណៈដែលនគរបាល បែរជាមកដេញអ្នកកាសែត មិនអោយផ្តិតយករូបភាព សកម្មភាព ការនាំចេញបារីទាំងនោះ។ ច្រករបៀងង៉ាំបាឡាង ត្រូវគេរាយការណ៍ថា មិនត្រឹមតែមាន បារីឆ្លងដែននោះទេ សូម្បីតែឈើប្រណិត ក៏ត្រូវគេឃើញថា មានការនាំចេញ ជារៀងរាល់ ថ្ងៃផងដែរ មេប៉ុស្តិ៍ការពារព្រំដែន ឡ៉ាប៉ាខេ លោក ប៊ូ សំអុល បានអោយដឹងថា លោកមិនបាន ដឹងរឿងអ្វីនោះទេ ព្រោះលោកកំពុង មានការរវល់នៅភ្នំពេញ។
ដោយឡែកស្នងការ ខេត្តមណ្ឌលគិរី លោក ញ៉ែម វាន់នី បានអោយដឹងថា ការនាំចេញបារី ទៅក្រៅប្រទេស វាមិនមែនជាចំណាត់ការ របស់មន្ត្រីនគរបាលទេ ហើយលោកបញ្ជាក់ថា វាជាកាតព្វកិច្ចរបស់គយចល័ត ដែលប្រចាំការ ក្នុងចំនុចខាងលើ។ មន្ត្រីគយចល័ត ដែលប្រចាំការក្នុងស្រុកកែវសីមា ត្រូវគេស្គាល់ថា មានឈ្មោះ លី បានអោយដឹងយ៉ាងខ្លីថា បារីទាំងនោះសុទ្ធតែ មានវាយត្រាពន្ធ។
ប៉ុន្តែនៅពេលដែល អ្នកកាសែតសួរថា ហេតុអីបានជា បារីមានពន្ធទៅហើយ ចាំបាច់អ្វីមិននាំចេញ តាមច្រកទ្វាទ្វេភាគី បែរជាលួចលាក់ ដឹកតាមច្រករបៀងទៅវិញ។ គ្រានោះ មន្ត្រីគយ ចល័តរូបនោះ បានបិទទូរស័ព្ទ យ៉ាងប្រញ៉ាប់ប្រញ៉ាល់ មិនបន្តធ្វើបទសម្ភាស ជាមួយអ្នកកាសែតនោះទេ។ មជ្ឈដ្ឋាននានា បានដាក់ការសង្ស័យ ទៅលើជំនួញបារី ឆ្លងដែននោះថា បើសមត្ថកិច្ច មិនមានការពាក់ព័ន្ធនោះទេ កុំថាឡើយបារីរាប់សិបប៊ិច សូម្បីបារីមួយកញ្ចប់ ក៏ ពិបាកក្នុងការនាំ ឆ្លងដែនដែរ៕
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น