Home » » ជ​ញ្ជីង​​ថ្លឹង​​រថ​យន្ដ​​ច​ល័ត នៅ​តាម​​ផ្លូវ​ជាតិ​​លេខ​១ ក្នុង​ស្រុក​​ព្រះ​ស្ដេច របស់​លោក អាត ធ្វើ​​ស​កម្ម​ភាព​​ប្រ​មូល​​លុយ ដូច​​កុង​ត្រូល​ជ​ជុះ

ជ​ញ្ជីង​​ថ្លឹង​​រថ​យន្ដ​​ច​ល័ត នៅ​តាម​​ផ្លូវ​ជាតិ​​លេខ​១ ក្នុង​ស្រុក​​ព្រះ​ស្ដេច របស់​លោក អាត ធ្វើ​​ស​កម្ម​ភាព​​ប្រ​មូល​​លុយ ដូច​​កុង​ត្រូល​ជ​ជុះ



ខេត្តព្រៃវែង ៖ ប្រជា​ពល​រដ្ឋ​​ក៏​ដូច​ជា មន្ត្រី​​នៅ​​ខេត្ត​ព្រៃ​វែង បាន​​ឲ្យ​​ដឹង​ថា ជ​ញ្ជីង​​ថ្លឹង​​រថ​យន្ដ​​ច​ល័ត 

ដែល​​គេ​​ហៅ​ថា កុង​ត្រូល​ជ​ជុះ ស្ថិត​នៅ​លើ​​កំ​ណាត់ ផ្លូវ​ជាតិ​លេ​ខ​១ ក្នុង​ភូមិ​​ចេក ឃុំ​​ល្វា ស្រុក​​ព្រះ​

ស្ដេច ខេត្ដ​​ព្រៃ​វែង បាន​ចាប់​ផ្ដើម​​ចេញ​មុខ ធ្វើ​​សកម្មភាព​ដាក់​ប៉ុស្តិ៍​ជជុះ ដើម្បី​ប្រមូល​លុយ និង​

កោសរូស ក្រុម​អ្នករកស៊ី​ដឹកទំនិញ និង​ឈ្មួញ​ដឹកទំនិញ​លើស​ទម្ងន់ ចង់​ខ្លាំង​ជាង​មុន​ទៅទៀត

ខណៈដែល​ជញ្ជីង​ចល័ត ថ្លឹង​រថយន្ដ​មួយ​នេះ បាន​ផ្អាក​សកម្មភាព ជិត​កន្លះ​ឆ្នាំ​។​

សេចក្ដីរាយការណ៍ បាន​ឲ្យ​ដឹងថា ជញ្ជីង​ចល័ត​ថ្លឹង​រថយន្ដ​នេះ ចាប់ផ្ដើម​ដំណើរការ នៅ​ដើមខែ​

មករា ឆ្នាំ​២០១៥ ប៉ុន្ដែ​អ្វីដែល​កត់សម្គាល់​នោះ គឺ​មិនឃើញ មាន​ស្លាក​សញ្ញា និង​អក្សរ​ថ្លឹង​រថយន្ដ​

លើស​ទម្ងន់ ដូច​មុន​នោះទេ ដោយ​គ្រាន់តែ​ឃើញ ក្រុមមន្ដ្រី ៤​ទៅ​៥ នាក់ ខ្លះ​ដោះអាវ​ស្លៀកខោ​

ជើងវែង ដេក​ក្នុង​អង្រឹង និង​ឃើញ​មាន​រថយន្ដ ដឹកទំនិញ ដឹកស្រូវ ដឹក​ខ្សាច់​លើស​ទម្ងន់ មក​ឈប់​

ត្រៀម​ត្រា ចូលទៅ​បង់លុយ ឱ្យ​ក្រុមមន្ដ្រី​នោះ ដោយ​មើល​ទៅតាម ឡាន​ដឹកទំនិញ​តូចធំ ហើយ​ឲ្យ​

បង់លុយ តាមតែ​មាត់ ទៅតាម​ហ្នឹង​ដែរ​។​

​សេចក្ដីរាយការណ៍​បាន​បន្ដថា ចំពោះ​មន្ដ្រី​ដែល​ប្រចាំការ នៅ​កន្លែង​ថ្លឹង​រថយន្ដ​នោះ គឺមាន​មន្ដ្រី​

សាធារណការ ខេត្ដ​ព្រៃវែង សហការ​ជាមួយ មន្ដ្រី​មកពី​ក្រសួង និង​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​មាន

អ្នកគ្រប់គ្រង​ម្នាក់​ឈ្មោះ អាត ជា​អ្នកមើលការខុសត្រូវ និង​ជា​អ្នក​ក្តោប​ចំណូល និង​ចំណាយ​ផងដែរ

។ កត្ដា​នេះហើយ ទើប​បង្ក​ឱ្យ​ផ្លូវ​មួយចំនួន ខូចខាត​ខ្ទេចខ្ទី ដោយសារ​ក្រុម​ឈ្មួញ​ដឹកទំនិញ លើស​

ទម្ងន់​ទាំងនោះ ហុច​តែ​លុយ​ទៅ​ឲ្យ មន្ត្រី​ដែល​ប្រចាំការ នៅ​ទីតាំង​ជញ្ជីង​នោះ ហើយ​បន្តដំណើរ

បាន​ដោយរ​លួ​ន​៕

Share this article :

0 ความคิดเห็น:

แสดงความคิดเห็น