Home » » មេ​​ឈ្មួញ​​ ស្រី​​ល័​ក្ខ ស​កម្ម​​ក្នុង​​ការ​ដឹក​​ឈើ​ប្រ​ណិត ទៅ​​លក់​​នៅ​​វៀត​ណាម តាម​​ច្រក​​អូ​រ​យ៉ា​​ដាវ ស​មត្ថ​កិច្ច​​ទ​ទួល​បាន​ លាភ​ស​ក្ការៈ​​គ្រប់​ៗ​​គ្នា​

មេ​​ឈ្មួញ​​ ស្រី​​ល័​ក្ខ ស​កម្ម​​ក្នុង​​ការ​ដឹក​​ឈើ​ប្រ​ណិត ទៅ​​លក់​​នៅ​​វៀត​ណាម តាម​​ច្រក​​អូ​រ​យ៉ា​​ដាវ ស​មត្ថ​កិច្ច​​ទ​ទួល​បាន​ លាភ​ស​ក្ការៈ​​គ្រប់​ៗ​​គ្នា​



​ខេត្តរតនគិរី ៖ ទោះ​បី​ជា​​ប​ច្ចុ​ប្ប​​នេះ ក្នុង​​ខេត្ត​រតន​គិរី មាន​​ស​មត្ថ​កិច្ច​ ដ៏​​ច្រើន​​ស្អេក​ស្កះ យាម​​ប​ណ្តាក់​គ្នា​​ដូច​​ខ្យង តាម​​ដង​ផ្លូវ​​ចាំ​​ចា​ប់​ប​ង្ក្រាប បទ​ល្មើស​​ព្រៃ​ឈើ​ក៏​ដោយ ប៉ុ​ន្តែ​​គេ​​តែង​តែ​​ឃើញ សក​ម្ម​ភាព​​ដឹក​ឈើ​​ប្រ​ណិត របស់​​មេ​​ឈ្មួញ​​ដុះ​​ស្លែ​​ម្នាក់ឈ្មោះ ស្រី​ល័​ក្ខ គ្មាន​ញញើត​និង​សមត្ថកិច្ច ឬ​ច្បាប់ទម្លាប់ អ្វី​នោះឡើយ ព្រោះតែ​មេ​ឈ្មួញ​រូបនេះ ចេះ​ចាយលុយ​ដើម្បី​ទិញ​ទឹកចិត្ត មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។
​ជាក់ស្តែង​កាលពី ព្រឹក​ព្រលឹម ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៥ ឈ្មួញ​រូបនេះ បាន​ដឹកជញ្ជូន​ឈើប្រណិត ចេញពី​ក្រុង​បាន​លុង ឆ្ពោះទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ ដោយ​ប្រើប្រាស់​រថយន្ត ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2M-9372 ផ្ទុក​ឈើប្រណិត​ពេញ​រថយន្ត ពុំ​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ឡើយ បណ្តោយអោយ​ឈ្មួញ​រូបនេះ ដឹកជញ្ជូន​យ៉ាង​រលូន ជា​រៀងរាល់ថ្ងៃ ដោយ​ផ្គើន​ទៅនឹង​ការ​រឹតបន្តឹង របស់​រាជរដ្ឋាភិបាល​។​
​ ​
​ដោយឡែក​លោក សេង យូ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ក្រុង​បាន​លុង មិនអាច​ទាក់ទង​បានទេ​ដោយសារ ទូរស័ព្ទ​ចុច​ពុំ​ចូល​។ បើតាម​ប្រភព​ផ្សេងទៀត បាន​ខ្សិ​ប​ប្រាប់ អ្នកយកព័ត៌មាន​ថា ដោយសារ​ឈ្មួញ​រូបនេះ ប្រមូល​ទិញ​ឈើប្រណិត និង​ដឹកជញ្ជូន​ទៅ​លក់ នៅ​ប្រទេស​វៀតណាម បាន​យ៉ាង​រលូន​ជា​រៀងរាល់ថ្ងៃ ដោយសារ​សមត្ថកិច្ច ជំនាញ​ពាក់ព័ន្ធ​ទាំងនោះ បានទទួល​លាភសក្ការៈ ជា​រៀងរាល់ខែ ពី​ឈ្មួញ​ខាងលើនេះ ប្រសិនបើ​ឈ្មួញ​រូប​ណា មិនបាន​បង់​ខែ ទើប​សមត្ថកិច្ច​ចាប់​បង្ក្រាប យក​ស្នាដៃ បង្អួត​ថ្នាក់លើ​៕
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น