កូនប្រុសសំណព្វរបស់ ឧកញ៉ា ឃុន សៀ ប្រណាំងឡាននៅក្បែរវត្តភ្នំ ជ្រុលទៅបុកឡាន ៣គ្រឿង សាហាវដូចគេថតកុនហូលីវូត
Posted by Unknown
Posted on 20:54
with No comments
សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយ រថយន្តទំនើបកូនអ្នកមាន នៅស្រុកខ្មែរម្នាក់ បើកលឿនដូចហោះ ទៅបុកនិងជិះពីលើ រថយន្តមួយគ្រឿងទៀត បណ្តាលឱ្យរងការខូចខាត។ រថយន្តស្ព័រ ម៉ាកមែសឺដេស ស៊េរីទំនើប ពណ៌ស មួយគ្រឿងនោះ បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ថា ជាកូនប្រុសឧកញ៉ា ឃុន សៀ បានធ្វើដំណើរ ក្នុងល្បឿនលឿនដូចហោះ នៅរង្វង់វត្តភ្នំ ក៏ទៅបុកគាស់ ចូលក្រោមរថយន្ត ហាយឡិនឌ័រ ពណ៌ទឹកប្រាក់ មួយគ្រឿង ដែលឈប់ចតលើផ្លូវ មុខហាងម៉ាស្សា បណ្តាលឱ្យរថយន្ត ហាយឡិនឌ័រ ប៉ើងខ្ទាតទៅប៉ះរថយន្ត កាមរីបាឡែន ២គ្រឿងទៀត ដែលឈប់ចតនៅក្បែរគ្នា រងការខូចខាតយ៉ាងដំណំ។
ចំណែករថយន្តស្ព័រ មែសឺដេស បង្កហេតុនោះវិញ ត្រូវរថយន្តហាយឡិនឌ័រ សង្កត់ពីលើបណ្តាលឱ្យ រងការខូចខាតស្ទើរទាំងស្រុង តែសំណាងល្អ គ្រោះថ្នាក់ចរាចរខាងលើនេះ មិនបណ្តាល ឱ្យមានអ្នកស្លាប់ ឬរងរបួសធ្ងន់ធ្ងរនោះទេ។ សមត្ថកិច្ចបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ គេឃើញរថយន្តស្ព័រ មែសឺដេស ពណ៌ស អត់មានស្លាកលេខ បើកបរដោយ កូនប្រុសរបស់លោកឧកញ៉ា ឃុន សៀ រួមដំណើរដោយ មិត្តភក្តិប្រុសម្នាក់ទៀត បានធ្វើដំណើរយ៉ាងលឿន តាម បណ្តោយផ្លូវលេខ៩៤ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុ ជាផ្លូវកោង រថយន្តមែសឺដេសនោះ បួងចង្កូចមិនទាន់ ក៏ជ្រុលទៅបុក គាស់ចូលរថយន្ត ហាយឡិនឌ័រ ពណ៌ទឹកប្រាក់ បណ្តាលឲ្យប៉ើងខ្ទាត ទៅប៉ះរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ២គ្រឿងទៀត ដែលឈប់ចត នៅក្បែរគ្នា បណ្តាលឲ្យខូចខាត ក្រពិតគូទយ៉ាងដំណំ៕
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น