ល្បួងក្មេងស្រី ទៅរំលោភនៅក្បែរប្រឡាយ នាងស្រែកឆោឡោ អ្នកឃ្វាលគោរត់មកជួយ
Posted by Unknown
Posted on 21:01
with No comments
លោក ស៊ី ឌី អធិការនគរបាល ស្រុកមង្គលបូរី បានប្រាប់អោយដឹងថា ក្រោយពីបានទទួល
ពាក្យបណ្តឹង របស់ម្តាយក្មេងស្រីរងគ្រោះ លោកក៏បានរាយការណ៍ ទៅលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្ត ដើម្បីសុំគោលការណ៍ បញ្ជាកម្លាំងតាមចាប់សង្ស័យ នៅក្នុងរោងមង្គលការ ស្ថិតនៅភូមិរោងគោកណ្តាល ឃុំចំណោម ស្រុកមង្គលបូរី។ មុនកើតហេតុ ជនសង្ស័យ បានធ្វើការបោកបញ្ឆោត ក្មេងស្រី ២នាក់អាយុ៧ ឆ្នាំម្នាក់ និងអាយុ ៨ឆ្នាំម្នាក់ទៀតដោយកុហកថា ទៅកើបអង្កាមជាមួយពូ ពូនឹងអោយលុយចាយ។
ភ្លាមៗនោះក្មេងស្រីរងគ្រោះ ក៏ព្រមទៅជាមួយ ចំណែកក្មេងម្នាក់ទៀត មិនទៅ ហើយជនសង្ស័យ បានអោយឡើងជិះម៉ូតូជាមួយ លុះដល់កន្លែងស្ងាត់បន្តិច ត្រង់ប្រឡាយស្រែគ្មានទឹក ជនសង្ស័យបានយកការ៉ុងក្រាល ហើយបង្គាប់អោយ ក្មេងស្រីរងគ្រោះ ដោះអាវខោចេញ តែក្មេងស្រីមិនព្រម ក៏ធ្វើសកម្មភាពសម្រាតតែម្តង។ ដោយមិនទាន់បានសម្រេចផង មួយណាក្មេងស្រីរងគ្រោះ បានស្រែកអោយគេជួយ ចៃដន្យមានអ្នកឃ្វាលគោ ឮសូរសម្លេង ក៏ស្ទុះមកជួយនិងបង្អាក់ដំណើរ ហើយជនសង្ស័យ ក៏បញ្ឈប់សកម្មភាព ក្រោកជិះម៉ូតូគេចខ្លួនតែម្តង។
អ្នកស្រុកដែលបាន ជួយសង្គ្រោះក្មេងស្រី បាននាំក្មេងស្រីរងគ្រោះមកផ្ទះ ប្រគល់អោយម្តាយផងដែរ ។ ម្តាយក្មេងស្រីមានឈ្មោះ ថៃ សេដា អាយុ ៣៥ឆ្នាំ ហើយក្មេងស្រីរងគ្រោះ មានឈ្មោះ ថចណ អាយុ ៨ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើនេះ។ ចំណែកជនសង្ស័យ មានឈ្មោះ សោម តឹម ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅរង្វានកើត ឃុំចំណោម ស្រុកមង្គលបូរី និងដកហូតបាន យានជំនិះមួយគ្រឿង សំរាប់ធ្វើសកម្មភាព គឺម៉ូតូម៉ាកហុងដាឃ្លីច ស៊េរីឆ្នាំ២០១៤ ពណ៌ខៀវ អត់ស្លាកលេខ៕
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น