Home » » ហ្វីលីពីន៖ គ្រួសារជាង២ពាន់ ត្រូវបានជម្លៀស ដោយសារខ្យល់ព្យុះ

ហ្វីលីពីន៖ គ្រួសារជាង២ពាន់ ត្រូវបានជម្លៀស ដោយសារខ្យល់ព្យុះ




ម៉ានីល៖ យ៉ាងហោចណាស់ គ្រួសារជាង ២ ០០០ ត្រូវបានជម្លៀសចេញ ពីខេត្តទាំង០៦ នៅកណ្តាលប្រទេស ហ្វីលីពីន ដោយសារតែខ្យល់ព្យុះកំបុតត្បូង មេក៍ខាឡា (ឈ្មោះក្នុងតំបន់ អាមាំង) បក់បោក នៅក្នុងប្រទេស នេះបើតាមភ្នាក់ងារគ្រប់គ្រងគ្រោះធម្មជាតិក្នុងតំបន់ បានរាយការណ៍នៅថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០១៥។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យដដែលនេះ ដោយផ្អែកតាម ក្រុមប្រឹក្សាគ្រប់គ្រង និង កាត់បន្ថយគ្រោះធម្មជាតិ ប្រទេសហ្វីលីពីន (NDRRMC) បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី១៧ ខែមករា បុគ្គលិក ស្ម័គ្រចិត្ត វ័យ ២៧ឆ្នាំ ត្រូវបានស្លាប់ដោយសារតែ កម្លាំងខ្យល់បក់ដ៏ខ្លាំង ដែលបង្កដោយព្យុះកំបុតត្បូង បក់បោក ក្នុងក្រុង Tacloban កណ្តាលប្រទេសហ្វីលីពីន។

អគ្គិសនីនៅក្នុងខេត្តទាំងនោះ ត្រូវបានកាត់ចេញជាបណ្តោះអាសន្ន។

គួរបញ្ជាក់ផងដែរថា ខ្យល់ព្យុះកំបុតត្បូងនេះ មានកម្រិត៨៥គីឡូម៉ែតក្នុងមួយម៉ោង ហើយនឹងអាចឈានទៅដល់ ១០០គីឡូម៉ែតក្នុងមួយម៉ោងក៏ថាបាន។ ចំពោះអ្នកដែលមានផ្ទះសម្បែងនៅឯតំបន់ភ្នំ ក៏បានប្រកាសអាសន្នដែរ ជៀសវាងគ្រោះថ្នាក់ រអិល និង បាក់ដីផងដែរ៕
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น