ឆយី ត្អូញត្អែរថាអស់រលីងពីខ្លួនហើយ
Posted by Unknown
Posted on 23:07
with No comments
ភ្នំពេញៈ មានអ្នកទម្លាយថា តារាសម្តែងធ្លាប់រំលេចខ្លួនជាមួយនឹងភាពហ៊ឺហា និងការស្លៀកពាក់សិចស៊ីបង្ហាញសាច់ដើមទ្រូង បែបតារាស៊ីវិល័យសម័យទំនើបនាង ឆយី បែរជាទម្លាយអាថ៌កំបាំងរបស់ខ្លួន បង្កការចាប់អារម្មណ៍យ៉ាងខ្លាំង គ្រាដែលចូលធ្វើសក់ផាត់មុខក្នុងហាងសាឡន ម្តុំសូរិយាម៉ល ជាមួយពាក្យត្អូញត្អែរ ឮពេញហាងថា៖«ពេលនេះអស់រលីងហើយ គ្មានសល់អ្វីទេ»។
ប្រភពភ្ញៀវដែលមានវត្តមាននៅក្នុងហាងនោះ បានអះអាងប្រាប់សម្តីដែលបានឮពីពាក្យត្អូញត្អែររបស់តារាសម្តែង ឆយី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖«នៅល្ងាចថ្ងៃអាទិត្យទី៤ ខែមករារំលងទៅបីបួនថ្ងៃនេះ ខ្ញុំក៏បានចូលទៅកក់សក់នៅហាងមួយនៅក្បែរសូរិយាម៉ល ពេលនោះក៏បានជួបនឹងតារាស្រីសម្រស់ដើមទ្រូងសិចស៊ី នាង ឆយី ដែលមកកក់សក់ ផាត់មុខនៅក្នុងហាងផាត់មុខនោះដែរ»។
បើទោះជាមានការឧទានដំណឹងដូចជាភ្ញាក់ផ្អើលយ៉ាងនេះក្តី ប៉ុន្តែប្រភពពីស្រ្តីមា្នក់ដែលអះអាងថា ខ្លួនដឹងរឿងតារាៗច្រើនរូបនេះ ប្រាប់ថា គេមិនមានការភ្ញាក់ផ្អើលអីនឹងវត្តមានតារាចេញចូលហាងនោះទេ ព្រោះថា ស្រ្តីដូចគ្នា រឿងធ្វើសក់ផាត់មុខក៏ដូចគ្នា។ ប៉ុន្តែប្រភពដដែលអះអាងថា នាងបានស្តាប់ឮសំឡេងនាង ឆយី ត្អូញឮពេញត្រចៀក ថា៖«នាង ឆយី បាននិយាយត្រង់ៗថា ពេលនេះនាងអស់រលីងហើយ គ្មានសល់អ្វីក្រៅពីខ្លួននោះទេ»។
លើកក្នុងហេតុផលមិនសូវជាចង់ដឹងរឿងគេច្រើននោះ ប្រភពដដែលនេះ ប្រាប់ថា មិនបានជជីកសួរនាំ ឆយី ទេ ថាតើនាងខាតបង់លើអ្វីនោះ ហើយអស់ប៉ុន្មានបានជាដល់ថ្នាក់ដើរត្អូញត្អែរបែបនេះ។ តែនាងប្រាប់ផងថា នាងបានឮក្មេងៗក្នុងហាងខ្សឹបថា ប្រហែលជាគាត់(ឆយី) ឡុងចុងជំនួញទេដឹង ព្រោះថា ល្បីគាត់មានបើកហាងលក់ទូរស័ព្ទផង»។
ដើម្បីសុំការបកស្រាយបញ្ជាក់ឲ្យអស់ចម្ងល់មហាជននោះភ្នំពេញប៉ុស្តិ៍បានព្យាយាមទាក់ទងទៅតារាសម្តែងលេងដើមទ្រូងទ្រលុកទ្រលន់គួរឲ្យក្នាញ់ ដែលមុននោះល្បីជើងមួយជាន់ទូកពីរ នាង ឆយី មិនអាចទាក់ទងបានទេ ខណៈលេខទូរស័ព្ទធ្លាប់ទាក់ទងរាល់ដងនោះ មានស្រ្តីផ្សេងលើកហើយប្រាប់ថា លេខនេះ ឆយី ឈប់ប្រើហើយ។ នៅពេលស្នើសុំលេខថ្មី ដែល ឆយី ប្រើនោះ ស្រ្តីអ្នកទទួលទូរស័ព្ទ ដែលអះអាងថា គេត្រូវជាបងថ្លៃ ឆយី ប្រាប់ថា មិនស្គាល់លេខថ្មីនាងប្រើទេ។
នៅក្នុងគណនីហ្វេសប៊ុក ឆយី ក៏បានបង្ហាញការចាប់អារម្មណ៍ពីមិត្តភក្តិផងដែរ ខណៈនាងបង្ហោះលុយដុល្លារមួយរយដុល្លារ ហើយសរសេរពាក្យត្អូញត្អែរទៀតថា សល់តែប៉ុណ្ណឹងទេ ចាយម៉េចដល់ដាច់ខែ ធ្វើម៉េចទៅយើងហ្នឹង ឆយី។ បន្តទៅប្រយោគមួយទៀតដែល ឆយី បង្ហោះក្នុងគណនីហ្វេសប៊ុកដដែលនោះជាមួយរូបភាពនាងដើរនៅលើផ្លូវមួយនោះ ហាក់បង្ហាញជំហររឹងមាំដោយមិនចុះញ៉មនឹងអ្វីដែលកើតមានចំពោះនាង ដែលកំពុងបង្កឲ្យមហាជនមានការភ្ញាក់ផ្អើលនោះទេ ខណៈនាងក៏បានសរសេរបង្ហោះ បង្កប់ន័យតស៊ូថា៖«ទោះបីខ្ញុំដើរយឺត តែខ្ញុំក៏មិនត្រឡប់ក្រោយវិញទេ»។
បើនិយាយពីភាពបរាជ័យលើជំនួញបើកហាងនោះ មិនមែនទើបតែលើកទីមួយទេ សម្រាប់តារាសម្តែងសម្រស់បាន នាង ឆយី នេះ ប៉ុន្តែគេមិនដែលឮនាងពោលពាក្យត្អូញត្អែរបែបនេះទេ ដោយឡែកប្លែកពាក្យត្អូញត្អែរ ដែលនាងត្អូញឮផ្អើលអស់ភ្ញៀវមួយហាងសាឡននៅម្តុំផ្សារសូរិយាម៉ល ត្រូវបានមជ្ឈដ្ឋានមួយចំនួនដាក់ការសង្ស័យថា ប្រហែលជានាងត្អូញពីការខាតឡុងចុងជំនួញបេះដូងទេដឹង ខណៈមុននេះក៏ល្បីថា តារារូបនេះមានមន្តស្នេហ៍ខ្លាំង មិនធម្មតា ដល់ថ្នាក់ជើងមួយជាន់ទូកពីរផងនោះ៕
ភ្នំពេញប៉ុស្តិ៍
ป้ายกำกับ:
Khmer news

0 ความคิดเห็น:
แสดงความคิดเห็น