Home » » បណ្តា​មី​ស៊ី​ល​កូរ៉េ​ខាងជើង​អាច​បាញ់​ដល់​ដែនដី​គោក​អា​មេ​រិ​ក

បណ្តា​មី​ស៊ី​ល​កូរ៉េ​ខាងជើង​អាច​បាញ់​ដល់​ដែនដី​គោក​អា​មេ​រិ​ក


ប្រទេស​កូរ៉េ​ខាងត្បូង​ធ្វើការ​វាយតម្លៃ​ជា​ផ្លូវការ​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​៦ មក​រា ថា បណ្តា​មី​ស៊ី​លបាញ់​ឆ្ងាយ​របស់​កូរ៉េ​ខាងជើង​អាច​បាញ់​ដល់​ដែនដី​គោក​របស់​សហរដ្ឋអាមេរិក ។

ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​ក្នុង​សៀវភៅ​ស​មួយ​ស្តី​ពី​កិច្ច​ការពារ​យល់​ឃើញ​ថា កូរ៉េ​ខាងជើង​មាន​សមត្ថភាព​គំរាមកំហែង​ដែន​ដីគោក​សហរដ្ឋអាមេរិក ក្រោយ​ការ​បាញ់​សាកល្បង​៥​លើក​នៃ​បណ្តា​មី​ស៊ី​ល​រយៈ​ឆ្ងាយ​របស់​ប្រទេស​នេះ ។ ការ​វាយតម្លៃ​នេះ​ផ្អែក​លើ​ការ​បាញ់​បង្ហោះ និង​ការ​បញ្ជូន​ប្រកបដោយ​ជោគជ័យ​ទៅ​កាន់​តារាវិថី​នូវ​ផ្កាយ​រណប​របស់​កូរ៉េ​ខាងជើង កាលពី​ខែធ្នូ ឆ្នាំ​២០១២ នៃ​កាំជ្រួច UHHA-3 ដែល​អាច​បាញ់​បាន​ចម្ងាយ​ប្រមាណ​ជា​៨.០០០​គីឡូម៉ែត្រ ។

យោង​តាម​សៀវភៅ​ស​នោះ​ថា មី​ស៊ី​ល​រយៈ​ឆ្ងាយ​ធុន TAEPODONG-2 របស់​កូរ៉េ​ខាងជើង​អាច​បាញ់​បាន​ចម្ងាយ​ប្រមាណ​ជា​១០.០០០​គីឡូម៉ែត្រ ។

សមត្ថភាព​របស់​កូរ៉េ​ខាងជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ឡើង​ដល់​កម្រិត​ខ្ពស់​មួយ ៨​ឆ្នាំ​ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​កាលពី​ឆ្នាំ​២០០៦ ២០០៩ និង​២០១៣ ។

គួរ​កត់​សម្គាល់ថា កងទ័ព​កូរ៉េ​ខាងត្បូង​បាន​ប្រើ​ពាក្យ​អាវុធ​នុយក្លេអ៊ែរ​លើក​ដំបូង​ក្នុង​សៀវភៅ​ស​របស់​ខ្លួន ៕
បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស



Share this article :

0 ความคิดเห็น:

แสดงความคิดเห็น