Home » » រក​ឃើញ​កន្ទុយ​យន្តហោះ​AIR ASIA ក្នុង​សមុទ្រ​កោះ​ជ្វា

រក​ឃើញ​កន្ទុយ​យន្តហោះ​AIR ASIA ក្នុង​សមុទ្រ​កោះ​ជ្វា

នាយក​ទីភ្នាក់ងារ​រុករក និង​ជួយ​សង្គ្រោះ​ឥណ្ឌូ​ណេ​ស៊ី​លោក​FRANSISKUS BAMBANG SOELISTYO ប្រកាស​កាលពី​ថ្ងៃ​ទី​៧ មក​រា ថា កន្ទុយ​យន្តហោះ AIR ASIA ដែល​ធ្លាក់​ក្នុង​សមុទ្រ​កាលពី​១០​ថ្ងៃមុន​នេះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ សមុទ្រ​កោះ​ជ្វា ។

ការ​រក​ឃើញ​ផ្នែក​ខាងក្រោយ​នៃ​យន្តហោះ​A-320-200 នោះ​អាច​ជា​ការ​ជឿនលឿន​មួយ ព្រោះ​នៅ​ផ្នែក​នេះ​មាន​ប្រអប់​ខ្មៅ​ដែល​ត្រូវការ​ចាំបាច់​សម្រាប់​ការ​ ស៊ើបអង្កេត ។

នាយក​រូប​នេះ​បញ្ជាក់​ថា យើង​បាន​រក​ឃើញ​កន្ទុយ​យន្តហោះ ដែល​ជា​ទិស​ដៅ​សំខាន់​នា​ពេល​នេះ​របស់​យើង ។ ទោះបី​យ៉ាងណា​នៅ​ពុំ​ទាន់​មានការ​បញ្ចេញ​សញ្ញា​ណាមួយ​របស់​ប្រអប់​ខ្មៅ​ដែល​ ថត​រាល់​ការ​សន្ទនា​របស់​អ្នក​បើក និង​មានបណ្តា​ទិន្ន័យ​នៃ​ការ​ហោះហើរ​ត្រូវ​គេ​ឃើញ​នៅឡើយ។

ពួក​អ្នករុករក​ឆ្លៀតពេល​អាកាសធាតុ​អំណោយផល​ជាមួយ​រលក​សមុទ្រ​មិនសូវ​ធំ​ៗ​ ហើយ​នៅ​ក្រោម​សមុទ្រ​អាច​មើលឃើញ​ច្បាស់​ល្អ ដើម្បី​បង្កើន​ការ​រុករក​នា​ថ្ងៃ​ទី​៧ មក​រា ។ រហូត​មក​ទល់​ពេល​នេះ​យើង​ពុំ​ទាន់​អាច​មុជទឹក​យូរ​ឱ្យ​ហួស​ពី​៥​ទៅ​១០​នាទី​ ឡើយ ។ពួក​អ្នក​រុ​រក​មក​ទល់​ពេល​នេះ​អាច​ស្រង់​សាកសព​មនុស្ស​ទើបបាន​៣៩​នាក់ ក្នុង​ចំណោម​មនុស្ស​ទាំង​១៦២​នាក់ ជិះ​លើ​យន្តហោះ​នោះ ៕

បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น