Home » » ចាប់ស្ត្រី​ចំណាស់​ញៀន​ល្បែង​បៀតង៣នាក់ ​ចំ​អ្នក​កើត​ជំងឺលើសឈាមម្នាក់​រើឡើង សមត្ថកិច្ច​ឱ្យ​​ទៅផ្ទះវិញ​

ចាប់ស្ត្រី​ចំណាស់​ញៀន​ល្បែង​បៀតង៣នាក់ ​ចំ​អ្នក​កើត​ជំងឺលើសឈាមម្នាក់​រើឡើង សមត្ថកិច្ច​ឱ្យ​​ទៅផ្ទះវិញ​




ខេត្ត​កំពង់ឆ្នាំង ៖ ស្ត្រី​​ចំណាស់​​ញៀន​​​ល្បែង​​៣​នាក់ ក្នុង​​ចំណោម​​អ្នកលេង​ជា​ច្រើន​នាក់ ​ត្រូវ​​កម្លាំង​​នគរបាល​សង្កាត់​​​កំពង់​ឆ្នាំង ធ្វើការ​ចាប់​​​ខ្លួន​​កាលពី​​វេ​លា​​ម៉ោង០​២ ​និង៣០​នាទី​រសៀល​​ថ្ងៃ​ទី​០៧ ​មករា ២០១៥ ស្ថិត​នៅ​ក្នុងផ្ទះ​មួយ​ខ្នង​ ​ក្នុងភូមិ​កំពង់​​អុស សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​​កំពង់​ឆ្នាំង ។
​ប្រភព​បានឱ្យ​ដឹង​​ថា ម្ចាស់ផ្ទះ​​ដែល​បើក​ដៃ​ឱ្យ​​គេ​លេងល្បែង​​បៀរ​ជា​​រៀងរាល់​ថ្ងៃ​ឈ្មោះ​ផល ធូ អាយុ​៦៥​​ឆ្នាំ រស់នៅ​ភូមិ​-ឃុំ​ខាងលើ ចំណែក​​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះសំ ធី អាយុ​​៤៧​​ឆ្នាំ ។ លោក​​​​បន្ត​ថា ដោយ​មាន​​​សេចក្តី​​រាយការណ៍​​​ថា នៅផ្ទះ​ខាងលើ​​មាន​លេងល្បែង​
(​បៀ​ចិន​) ជា​រៀងរាល់ថ្ងៃ លោក​បាន​ទទួល​​​​បញ្ជាពី​លោកអធិការដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​មើល ហើយ​ក៏​​​ប្រទះ​ឃើញ​មនុស្ស​​ស្រី​ៗ​ជា​ច្រើន​​នាក់​ កំពុង​លេងបៀ​តងមែន ពេល​នោះ​គ្រាន់តែ​ឃើញ​សមត្ថកិច្ច​​​ទៅ​ដល់ ស្រី​ៗ​ដែល​មាន​​កម្លាំង​រត់​ប្រសាច​គេច​ខ្លួន​អស់ នៅ​សល់​តែ​ស្រី្ត​ចំណាស់​ៗ​​ចំនួន​៣​នាក់ ក្នុង​នោះ​ម្នាក់​​ចាស់​ពេក​ មិន​បាន​យក​មក​កាន់​អធិការ​ដ្ឋា​ន​ ​ទេ គឺ​យក​តែ​ស្ត្រី​​តែ​២​នាក់ប៉ុណ្ណោះ​​ យក​មក​កាន់​អធិការដ្ឋាននគរបាល​ក្រុង រួម​ជាមួយ​វត្ថុ​តាង មាន​កម្រាល​ក្រាល​លេងបៀ​តង ឈើមាន​ដោត​កៅស៊ូ​ទ្រនាប់​ជើ​ង សម្រាប់​កាវ​បៀ​តង​​ជា​ច្រើន​ដើម ធុង​ទឹកកក និង​បៀ​តង​ជា​ច្រើន​សន្លឹក ។
នៅ​ពេល​យក​មក​ដល់​អធិការដ្ឋាន​នគរ​បាល​ក្រុង ស្ត្រី​ឈ្មោះផល ធូ ជាម្ចាស់ផ្ទះ ត្រូវ​ជំងឺលើសឈាម​​បាន​រើ​ឡើង​វិញ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​មន្ត្រី​នគរបាល​ ក៏​បាន​សុំ​យោបល់​លោក​ព្រះ​រា​អាជ្ញា​អម​សាលាដំបូង​​ខេត្ត​ឱ្យ​ស្ត្រី​ខាងលើ និង​ស្ត្រី​ឈ្មោះសំ ធី ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​បាន​ធ្វើការ​អប់​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់សកម្មភាពលេង​ជា​​បន្ត​​ទៀត ។
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
បញ្ចូល​អត្ថបទ ៖ ព្រះអាទិត្យ
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น