Posted by Unknown
Posted on 23:59
with No comments
ខេត្តកណ្តាល ៖ យ៉ាងហោចណាស់ក្រុមកម្មករប្រមាណ២០០នាក់ ក្នុងចំណោមជិត៣០០០នាក់ បានដួលសន្លប់ បន្ទាប់ពីផ្អើលរត់ជាន់គ្នាក្រោយមានការទុស្សេខ្សែភ្លើងបណ្តាលឲ្យជាង ភ្លើង៣នាក់ធ្លាក់ពីលើសន្លប់ធ្ងន់ធ្ងរនោះរួចមក ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៩ព្រឹកថ្ងៃទី០៨ មករា ២០១៥ នៅក្នុងរោងចក្រដែលមានយីហោ សាន់បេស ស្ថិតក្នុងភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ។
បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាពបានស្រង់សម្តីក្រុមកម្មករ និងសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា មុនពេលកើតហេតុ ពោលគឺចាប់តំាងពីព្រឹកម៉ោង៧ថ្ងៃព្រហស្បតិ៍នេះ ក្រុមកម្មករបានចូលធ្វើការធម្មតា ស្រាប់តែមានការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ខាងរោងចក្រក៍បានហៅជាងភ្លើងមកត លុះដល់ម៉ោងកើតហេតុ ស្រាប់តែជាងភ្លើង៣នាក់បានត្រូវខ្សែភ្លើងឆក់ ធ្លាក់មកដីបណ្តាលឲ្យសន្លប់ធ្ងន់ធ្ងរ ធ្វើឲ្យក្រុមកម្មករភ័យស្លន់ស្លោររត់ជាន់គ្នា ហើយកម្មករប្រមាណ២០០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ដោយ ៖ វ៉ា វឌ្ឍនៈ
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น