Home » » ទុស្សេខ្សែភ្លើង​ក្នុងរោងចក្រ​សាន់បេសនៅអង្គស្នួល ​ផ្អើលកម្មកររត់ជាន់គ្នា​ដួលសន្លប់ប្រមាណ​២០០នាក់

ទុស្សេខ្សែភ្លើង​ក្នុងរោងចក្រ​សាន់បេសនៅអង្គស្នួល ​ផ្អើលកម្មកររត់ជាន់គ្នា​ដួលសន្លប់ប្រមាណ​២០០នាក់


ខេត្តកណ្តាល​ ៖ យ៉ាងហោចណាស់​ក្រុមកម្មករប្រមាណ២០០នាក់​ ក្នុងចំណោមជិត៣០០០នាក់ ​បានដួលសន្លប់ ​ប​ន្ទាប់ពីផ្អើល​រត់ជាន់គ្នាក្រោយ​មានការ​ទុស្សេខ្សែភ្លើង​បណ្តាលឲ្យជាង​ ភ្លើង៣នាក់​ធ្លាក់ពីលើសន្លប់ធ្ងន់ធ្ងរនោះរួចមក​ ។
ហេតុការណ៍នេះ ​ បានកើតឡើង​នៅម៉ោង៩ព្រឹកថ្ងៃទី០៨ ​មករា ២០១៥​ នៅក្នុងរោងចក្រ​ដែលមានយីហោ ​សាន់បេស ​ស្ថិតក្នុងភូមិព្រៃពពេល​ ឃុំពើក ស្រុក​អង្គស្នួល ។
បើតាមអ្នកឆ្លើយឆ្លង ​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តីក្រុមកម្មករ​ និងសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា​ មុនពេលកើតហេតុ ​ពោលគឺចាប់តំាង​ពីព្រឹក​ម៉ោង៧​ថ្ងៃព្រហស្បតិ៍នេះ​ ក្រុមកម្មករបាន​ចូលធ្វើការធម្មតា ​ស្រាប់តែមានការ​ឆ្លងចរន្តអគ្គិសនី​ (ទុស្សេខ្សែភ្លើង)​ ខាងរោងចក្រក៍​បានហៅជាងភ្លើងមកត​ លុះដល់​ម៉ោងកើតហេតុ ​ស្រាប់តែជាងភ្លើង៣នាក់​បានត្រូវខ្សែភ្លើងឆក់​ ធ្លាក់មកដីបណ្តាលឲ្យសន្លប់ធ្ងន់ធ្ងរ​ ធ្វើឲ្យក្រុមកម្មករ​ភ័យស្លន់​ស្លោររត់ជាន់គ្នា ហើយកម្មករ​ប្រមាណ២០០នាក់​បានដួលសន្លប់ជាបន្តបន្ទាប់ ។
ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕
ដោយ ៖ វ៉ា វឌ្ឍនៈ
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น