ស្វែងយល់ពីសុខភាព ផ្លូវភេទរបស់បុរស
Posted by Unknown
Posted on 22:02
with No comments
ប្រសិបើគេក្រឡេកមកមើល ចំពោះសុភមង្គលគ្រួសារ ឬក៏ហៅថា សុខភាពសិចវិញនោះ មានគូស្នេហ៍ ខ្លះកើតមាន ជំនឿនៅក្នុងខ្លួនថា ប្រសិនបើអង្គជាតិ របស់បុរសមានខ្នាត កាន់តែធំប៉ុណ្ណានោះ វាកាន់តែធ្វើឱ្យភាគីស្ដ្រី កើតមានសេចក្ដីសុខ ខាងផ្លូវភេទកាន់តែខ្លាំង ឡើងថែមទៀត ។
នេះគឺជាជំនឿមួយ ដែលមានការភាន់ច្រឡំ យ៉ាងធំបំផុតដែលធាតុពិតនោះ ប្រសិនបើអង្គជាតិកាន់តែធំ ហើយវែងស្ដ្រីនឹង កាន់តែរងនូវការឈឺចាប់ ជាងការស្រណុកខ្លួន ។ ដូច្នេះតោងធ្វើការស្វែងយល់ ទៅក្នុងជំនឿនេះ ជាមុនសិន ។ ការ ពង្រីកអវយវៈភេទ ដោយការចាក់ប្រេងម្កាក់ វានឹងធ្វើឱ្យ អវយវៈភេទ បុរស កាន់តែធំឡើងពិតមែន ក៏ប៉ុន្ដែបន្ទាប់ពីពេល ១ឆ្នាំបានកន្លងហួសទៅ វានឹងធ្វើឱ្យអវយវៈភេទរបស់ បុរសនោះតូចចុះ ហើយស្វិតយារមិន ស្រស់ សង្ហា ដូចកាលពី មុនឡើយ ។
នៅទីបញ្ចប់វាក៏ប្រែបាត់អស់រូបរាងដើម សំរាប់ការ ព្យាបាលនៅបញ្ហានេះ ពឹងផ្អែកទៅលើការវះកាត់យក ស្បែករុំ អង្គជាតិខាងក្រៅចេញ និងនាំយកស្បែករុំ ពងស្វាសមកហ៊ុម ស្រោបជំនួស ។
ក្រោយពីបានដឹងនូវ អាថ៌កំបាំងដ៏ខ្លីខាងលើនេះហើយ ចូរចាំទុកថា អ្វីដែលជាធម្មជាតិ វាបានបង្កើត ឡើងនោះមាន លក្ខណៈវិសេសវិសាល បំផុតទៅហើយ ដូច្នេះហាមគិតផ្ដេស ផ្ដាសដោយបន្ថែមវត្ថុណា មួយចូលទៅក្នុងរាងកាយ ព្រោះ សកម្មភាពនោះរមែង បង្កផលប៉ះពាល់ដល់ រាងកាយនាពេល អនាគតដោយ ចៀសមិនផុត ៕
ป้ายกำกับ:
Health News
0 ความคิดเห็น:
แสดงความคิดเห็น