បន្លែ និងផ្លែឈើ សុខភាព ទាំង៥ យ៉ាងដែលអ្នកគួរ ទទួលទាននៅអំទ្បុងរដូវរងា
Posted by Unknown
Posted on 22:05
with No comments
បរទេស៖ ចំពោះអ្នកយកចិត្ត ទុកដាក់លើសុខភាព ប្រាកដជាចង់ដឹង ហើយថាតើគួរទទួលទាន អាហារប្រភេទអ្វីខ្លះ នៅក្នុងអំទ្បុងរដូវរងា ដើម្បីអាចចៀសផុត ពីជំងឺផ្សេងៗបាន ។ ខាងក្រោមនេះ ជាបន្លែ និងផ្លែឈើ សុខភាព ទាំង៥យ៉ាង ដែលអ្នកគួរទទួលទាន នៅរដូវរងា ៖
១. ផ្លែទទឹម
អំទ្បុងពេលរដូវរងា ការទទួលទាន ផ្លែទទឹមជាប្រចាំថ្ងៃ អាចជួយធ្វើឲ្យដំណើរការ នៃលំហូររបស់ឈាម ទៅកាន់បេះដូង មានភាពប្រសើរទ្បើង ។
២. ស្ពៃស្លឹកពណ៌បៃតងក្រមៅ
ពពួកស្ពៃស្លឹកពណ៌បៃតងក្រមៅ គឺសម្បូរទៅដោយវិតាមីន A, C និង K ដែលជាប្រភពវីតាមីន ដ៏សំខាន់បំផុត សម្រាប់ស្រ្ដី ក្នុងវ័យបន្តពូជ ។
៣. ផ្លែក្រូច
ជារួមមិនថា ក្រូចឆ្មារ ឬក្រូចត្លុងនោះទេ គឺសុទ្ធសឹងតែ ជាផ្លែឈើដ៏ល្អបំផុត សម្រាប់សុខភាព ព្រោះវាមានផ្ទុកវីតាមីន C យ៉ាងច្រើន ដែលអាចជួយបង្កើន ជាលិកាប្រូតេអ៊ីន HDL ជាកូឡេស្តេរ៉ុល ដ៏ល្អនៅក្នុងរាងកាយ សម្រាប់ជួយការពារ និងប្រឆាំងការ កើតជំងឺបេះដូង ។
៤. ដំទ្បូងបារាំង
ការទទួលទានដំទ្បូងបារាំង នៅអំទ្បុងពេលរដូវរងា ពិតជាមាន សារៈសំខាន់ណាស់ សម្រាប់សុខភាព ព្រោះវាមានផ្ទុកវីតាមីន C និង B6 ដែលអាចជួយបន្ថយ ហានិភ័យ នៃជំងឺមហារីក និងជំងឺបេះដូងផងដែរ ។
៥. ផ្លែល្ពៅ
ជាអាហារដល់ល្អបំផុត សម្រាប់សុខភាព ដែលអ្នកគួរទទួលទាន វាឲ្យបានជាប្រចាំសប្ដាហ៍ នៅក្នុងអំទ្បុងពេលរដូវរងា ព្រោះមានផ្ទុក សារធាតុចិញ្ចឹម យ៉ាងសំខាន់ដូចជា អូមេហ្គា 3 និង Beta-Carotene ដែលអាចជួយឲ្យ ប្រព័ន្ធភាពសុំារឹងមាំ ដើម្បីការពារ និងប្រឆាំងនឹងជំងឺ ផ្តាសាយ ទៀតផង ៕
ป้ายกำกับ:
Health News
0 ความคิดเห็น:
แสดงความคิดเห็น