Home » » ការដឹកជញ្ជូន និងការជួញដូរឈើ ទាំងក្នុងរូបភាព មានច្បាប់ និងគ្មានច្បាប់ នៅមានជាហូរហែ

ការដឹកជញ្ជូន និងការជួញដូរឈើ ទាំងក្នុងរូបភាព មានច្បាប់ និងគ្មានច្បាប់ នៅមានជាហូរហែ










សៀមរាប ៖ ប្រជាពលរដ្ឋ និងអ្នកសៀមរាបភាគច្រើន បានដឹង ឃើញ និងឮស្ទើរគ្រប់គ្នាៗថា បទល្មើសព្រៃឈើ និង ការបំផ្លាញធនធានធម្មជាតិ នៅតែមានជាហូរហែ មិនថា នៅតំបន់ណានោះទេ អាចលើកលែងបានតែក្នុងតំបន់ឧទ្យាន អង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរាតែប៉ុណ្ណោះ នេះមិនរាប់ចូលតំបន់ឧទ្យានភ្នំគូលែន និងតំបន់ការពារមួយ ចំនួនទៀតនោះឡើយ ។ គឺមានប្រជាពលរដ្ឋ និងក្រុមអាជ្ញាធរមូលដ្ឋានបានអះអាងថា នៅមានការកាប់បំផ្លាញ រំលោភដីធ្លី រួមនឹងការឈូសឆាយបំផ្លាញនៅឡើយ ពិសេសក្នុងភូមិសាស្រ្ដស្រុកមួយចំនួន ដូចជា ស្រុកស្វាយលើ ស្រុកជីក្រែង ស្រុកបន្ទាយស្រី ជាដើមនោះ ។
ទោះបីច្បាប់ និងលិខិតបទដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការគ្រប់គ្រង ការការពារ អភិរក្ស ផល­អនុព្រៃឈើ បរិស្ថាន ធនធានធម្មជាតិ មានវិសាលភាពស្ទើរគ្រប់ជ្រុងជ្រោយ ទៅហើយក្ដី តែការមិនអនុវត្តតាម ការរំលោភ ការ បំផ្លាញការធ្វើជំនួញ និងសេចក្ដីត្រូវការនៅមានជាហូរហែ តាមរូបភាពផ្សេងៗ និងទីទៃពីគ្នាទៅតាមតំបន់ និងសហ គមន៍ នីមួយៗ ។
ប្រជាពលរដ្ឋ និងអ្នកអភិរក្សព្រៃឈើមួយចំនួន បានលើកឡើង តែក្នុងរូបភាពតូចមួយ និងជាជ្រុងមួយ នៃការដឹក ជញ្ជូន ការបំផ្លាញព្រៃឈើ ក្នុងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ និងសកម្មភាពរំលោភបំផ្លាញព្រៃឈើ ក្នុង សប្ដាហ៍ដដែលនោះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់សមត្ថកិច្ច ដែលចូលរួមការពារ ទប់ស្កាត់ការបំផ្លាញព្រៃ ឈើ ការចាប់ការដឹកជញ្ជូនព្រៃឈើ និងការដែលក្រុមសមត្ថកិច្ចមួយចំនួន បែរជាឆ្លៀតឱកាសប្រមូលប្រាក់ ដោយខក ខានមិនបានអនុវត្តទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានពេញលេញផងដែរ ។
ក្នុងនោះដែរ គឺតាមបណ្ដោយកំណាត់ដងផ្លូវ ពីស្វាយលើ បឹងមាលា ក្នុងភូមិសាស្រ្ដស្រុកស្វាយលើ  មានការដឹកជញ្ជូន ឈើប្រណីតជម្រៀក (ប្រភេទធ្នង់) ឬសឈើប្រណីតផ្សេងៗ រួមមានទាំងប្រភេទបង្គោលឈើ និងអុសផងដែរនោះ ជា ហូរហែ គឺក្រុមអ្នកកដឹកទាំងនោះ គ្រាន់តែចូលបង់លុយ ឲ្យសមត្ថកិច្ចតាមដងផ្លូវ ដែលមានបរិស្ថាន មេព្រៃ គឺជាការ ស្រេច ។
ជាក់ស្ដែង កាលពីវេលាម៉ោង ១១ និង៥០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ មានរថយន្ដប្រភេទកាម៉ារី ពណ៌ខ្មៅ ១គ្រឿង ពាក់ផ្លាកលេខ សៀមរាប 2A-4801 ដែលមានដឹកឈើប្រណីត (ធ្នង់) ពេញមួយរថយន្ដ ដែលមានជិះគ្នា ២ នាក់ គឺអ្នកបើកបរ និងអ្នករត់ការនោះ គឺកំពុងតែឈប់បង់លុយឲ្យសមត្ថកិច្ច នៅសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ (ជិតបឹងមាលា) ប្រមាណជា ១០នាទី ក៏បានចេញរថយន្ដបន្តដំណើរ ចូលក្រុងសៀមរាប ដោយងាយ ។
នៅថ្ងៃដដែល និងពេលវេលាបន្តបន្ទាប់គ្នា គេឃើញមានរថយន្ដប្រភេទកែច្នៃ ដែលមានដឹកឬសឈើប្រណីត បង្គោល ឈើ អុស ជាដើមនោះ ក៏មានលទ្ធភាពដឹកកាត់ស្នាក់ការសមត្ថកិច្ចយ៉ាងរំភើយផងដែរ ។ មានប្រជាពលរដ្ឋមួយចំនួន បានលើកឡើងថា ពួកគាត់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ ឬចាប់ឈើ បង្គោល អុសផងដែរ ប្រសិនបើពួកគាត់មិនបាន បង់ប្រាក់ ទោះពួកគាត់ប្រាប់ថា ពួកគេថា ដឹកបន្តិចបន្តួចសម្រាប់យកទៅសង់លំនៅឋាន ឬ ប្រើប្រាស់យ៉ាងណាក្ដី ។
ចំណែកឯប្រជាពលរដ្ឋ ដែលរស់នៅតាមកំណាត់ផ្លូវលេខ ៦៧ និងកំណាត់ផ្លូវពីបន្ទាយស្រី កាត់តាមឃុំព្រះដាក ចូល មកក្រុងសៀមរាប ក៏ធ្លាប់បាននិយាយប្រាប់អ្នកយកព័ត៌មានយើងដែរថា ពួកគាត់បានឃើញការដឹកជញ្ជូនឈើបង្គោល ឈើ និងផល­អនុផលព្រៃឈើ តាមរថយន្ដ រ៉ឺម៉កម៉ូតូ ជាហូរហែផងដែរ ទំនងជាក្នុងរូបភាពមានច្បាប់ និងគ្មានច្បាប់ ដើម្បីយកមកលក់ដូរ និងផ្គត់ផ្គង់ នៅតាមដេប៉ូរាប់សិប និងការប្រើប្រាស់ នៅក្នុងក្រុងសៀមរាប ដែលមិនមានការ រំខានដល់សមត្ថកិច្ចពាក់ព័ន្ធនោះឡើយ ។
ជាមួយគ្នានោះផងដែរ កាលពីវេលាម៉ោងប្រមាណជា ៣ :០០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ សមត្ថកិច្ច កងរាជ អាវុហត្ថក្រុងសៀមរាប បានចាប់ឃាត់រថយន្ដកាម៉ារីស៊េរីទំនើប ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ មួយគ្រឿង ដែលគ្មាន ស្លាកលេខ និងលិខិតស្នាមសម្គាល់រថយន្ដនោះ នៅចំណុចក្នុងបរិវេណឧទ្យានអង្គរ ក្នុងភូមិត្រពាំងសេះ សង្កាត់គោក ចក ក្រុងសៀមរាប ដែលមានផ្ទុកឈើគ្រញូងចំនួន ៩៣ដុំ ស្មើនឹង ៤២២គ.ក្រ ។ ដោយមានការចូលរួមពីខាងលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង នៃសាលាដំបូង ខេត្តសៀមរាប និងខាងសមត្ថកិច្ចរដ្ឋបាលព្រៃឈើផងដែរ ។
ហើយបើតាមប្រភព នៅកន្លែងថ្លឹង និងវាស់វែងឈើ នៅស្នាក់ការកងរាជអាវុហត្ថក្រុងសៀមរាប នាថ្ងៃរសៀលនោះ បានឲ្យដឹងថា ឈើគ្រញូងទាំងអស់ ៩៣ដុំ ស្មើនឹង ៤២២គ.ក្រ ត្រូវបានប្រគល់ជូនទៅសង្កាត់រដ្ឋបាលព្រៃឈើ រួច រាល់ហើយ ចំណែឯរថយន្ដទំនើប ១គ្រឿងនោះ ត្រូវបានសមត្ថកិច្ចខាងកងរាជអាវុហត្ថ សុំរក្សាទុកប្រើប្រាស់ ក្នុង អង្គភាព នៃកងរាជអាវុហត្ថក្រុងសៀមរាបផងដែរ ៕
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น