Home » » អភិបាល ខេត្តត្បូងឃ្មុំ អញ្ជើញចែក អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ នៅស្រុកមេមត់

អភិបាល ខេត្តត្បូងឃ្មុំ អញ្ជើញចែក អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ នៅស្រុកមេមត់









ត្បូងឃ្មុំ ៖អភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ បានអញ្ជើញចូលរួម ចែកអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ ជាង២ពាន់ នាក់នៅ ឃុំត្រមូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ ក្រោយពីត្រូវបានធ្វើរួចនោះ ។

នៅក្នុងពិធីប្រគល់ អត្តសញ្ញាណប័ណ្ណគំរូថ្មី និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ ខាងលើនេះ ក៏មានការអញ្ជើញ ចូលរួមផងដែរ ពីសំណាក់ស្នងការ នគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ ថ្នាក់ ដឹកនាំខេត្ត មន្រ្តី រាជការជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធ ជាច្រើននាក់ផងដែរ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានបង្ហាញថា នៅពេលនេះ ប្រជាពលរដ្ឋចំនួន១៦៥០នាក់បាន មកទទួលយក អត្តសញ្ញាណប័ណ្ណ និងប្រជាពលរដ្ឋចំនួន ៥០៨នាក់ បានមកទទួលសៀវភៅ គ្រួសារស្នាក់នៅ ។

លោកឧត្តមសេនីយ៍ ម៉ៅ ពៅ លើកឡើងនូវ លទ្ធផលការងារ ចំពោះការធ្វើ អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ នៅតាមភូមិ តាមរយះនគរបាល ទាំងថ្នាក់ស្នងការដ្ឋាន នគរបាលខេត្ត សហការជាមួយ នគរបាលតាម មូលដ្ឋាន ចុះរៀបចំធ្វើជាបន្តបន្ទាប់ និងបានជូន ដំណឹងជូន ប្រជាពលរដ្ឋ ទាំងឡាយណា ដែលមានអាយុគ្រប់ត្រូវ មកធ្វើអត្តសញ្ញាណប័ណ្ណ ឲ្យបានគ្រប់គ្នាៗ ផងដែរ។

នៅចំពោះមុខប្រជាលរដ្ឋ ដែលបានអញ្ជើញ ចូលរួមនោះ អភិបាល ខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ បានលើក ឡើងនូវ សារប្រយោជន៍យ៉ាងខ្លាំង ចំពោះ អត្តសញ្ញាណប័ណ្ណ សម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីយកទៅដាក់ ការងារធ្វើ និងប្រើប្រាស់ តាមផ្លូវការ។

លោកអភិបាលខេត្ត ក៏បានលើកឡើងថា ក្នុងករណីណា ដែលប្រជាពលរដ្ឋ បាត់អត្តសញ្ញាណប័ណ្ណ ឫធ្វើឲ្យខូចខាតដោយ ប្រការណាមួយនោះ ត្រូវរាយការណ៍ជូន សមត្ថកិច្ច និងមន្រ្តីអាជ្ញាធរ ដើម្បីរៀបចំធ្វើឡើងវិញ ។

ក្នុងឱកាសនេះ លោកអភិបាល ខេត្តត្បូងឃ្មុំ បានជំរុញឲ្យ សមត្ថកិច្ចអាជ្ញាធរ ឃុំ-សង្កាត់ ស្រុក-ក្រុង និងសំណូមពរ ឲ្យប្រជាពលរដ្ឋរៀបចំ និងចូល រួមសហការគ្នា ដើម្បីអនុវត្តគោល នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ការរៀប ចំវេទិកា សាធារណៈ និងរៀបចំកំលាំង ប្រជាការពារ ក្នុងមូលដ្ឋាន ដើម្បីសេចក្តីសុខ ក្សេមក្សាន្ត របស់ប្រជាពលរដ្ឋ និងចូលរួមការប្រឡង ប្រណាំងដណ្តើម ចំណាត់ថ្នាក់ ក្នុងការចាត់តាំង អនុវត្តគោល នយោបាយមានសុវត្ថិភាព ។

លោក ប្រាជ្ញ ច័ន្ទ ក៏បាន សំណូមពរឲ្យ ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ មានន័យថា គឺគោរពស្រឡាញ់ ជីវិតខ្លួនឯង៕
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น