ប៊ុន ផៃលីន ខកចិត្តនៅអូស្ត្រាលី ដោយសារប្រុសស្នេហ៍វ័យចំណាស់
Posted by Unknown
Posted on 05:57
with No comments
រយៈពេល៣ខែនាងប៊ុន ផៃលីន បានច្រៀងរាំផ្តល់ការកម្សាន្តដល់ជនជាតិខែ្មរដែលរស់នៅប្រទេស អូស្ត្រាលីប្រកប ដោយជោគជ័យ ជា ប្រទេស ដែលនាងចេញ ចូលសម្តែងដូចជា នៅក្នុងស្រុកខ្មែរ ។ ជោគជ័យនោះ មិនបានធ្វើឲ្យផៃលីន ស្ងប់ចិត្តទាំងស្រុងឡើយ ដោយសារ តែនាងមិនបាន ចម្លើយជាវិជ្ជមាន ពីគូស្នេហ៍របស់នាង ដែលរស់នៅ ទីនោះ ។ ប៊ុន ផៃលីន ខកចិត្តយ៉ាង ខ្លាំងពេលវិលមកស្រុកខ្មែរវិញ ។
ជួប កោះសន្តិភាពតាមទូរស័ព្ទកាលពីពេល ថ្មីៗនេះ តារាចម្រៀងចូលចិត្តសម្ញែងដើមទ្រូងនាងប៊ុន ផៃ លីន អះអាងថា រយៈពេល៣ខែ ដែលនាងសម្តែង នៅប្រទេសអូស្ត្រាលី ទទួលបាន ជោគជ័យគួរឲ្យកត់សម្គាល់ ដោយសារតែ ទីផ្សារការងារសិល្បៈ របស់នាងនៅទីនោះ មានជា ហូរហែ ។ រយៈពេល៣ខែ នៅទីនោះនាងអាចរក ប្រាក់ចំណូលបាន ជិត៣ម៉ឺនដុល្លារ ដែលអាចចាត់ ទុកជាជោគជ័យមួយ ។ ជោគជ័យធ្វើឲ្យនាងសប្បាយចិត្ត ប៉ុន្តែអ្វីដែលធ្វើឲ្យ នាងខកចិត្តទៅវិញនោះ គឺនាងមិនបានទទួលចម្លើយ ពីគូស្នេហ៍របស់ នាងនៅទីនោះ ។
ប៊ុន ផៃលីន បន្ថែមថារយៈពេល២ឆ្នាំហើយដែលនាងបានផ្តើមស្នេហ៍ជាមួយបុរសជាអាណិកជនខ្មែរ សញ្ជាតិអូស្ត្រាលី មានវ័យជាង៥០ និងមានកូន២នាក់ ប៉ុន្តែក្តីស្នេហ៍នេះមិន បានចេញជារូបរាង ឈានដល់គោលដៅឡើយ ដោយសាររហូតមក ដល់ពេល នេះបុរសម្នាក់ នោះ មិនទាន់បានផ្តល់ចម្លើយមក នាងយ៉ាងណានៅឡើយទេ ។
បើទោះបីជាផៃលីនរង់ចាំដោយភាពហត់នឿយ យ៉ាងណាក៏ដោយ ប៉ុន្តែនាងនៅតែរង់ចាំបុរសម្នាក់នោះ ដដែល ដោយសារក្តីស្រឡាញ់ និងការទន្ទឹងរង់ចាំ របស់នាងនៅមិនទាន់ សាបសូន្យនៅឡើយទេ ។
ប៊ុន ផៃលីន បញ្ជាក់ថា បច្ចុប្បន្នមានបុរសនៅក្នុងស្រុកម្នាក់មានវ័យជាង៣០ព្យាយាមទាក់ទង សុំ ស្នេហ៍រូបនាង ប៉ុន្តែនាងមិនផ្តល់ ភ្លើងខៀវ ឡើយ ដោយសារតែចិត្តរបស់ នាងនៅតែស្រឡាញ់ បុរសវ័យចំណាស់ ម្នាក់នោះដដែល ។
ប៊ុន ផៃលីន រំពឹងថា បុរសដែលនាងស្រឡាញ់នោះអាចនឹងផ្តល់ចម្លើយមកនាង កុំឲ្យនាងបន្តរង់ចាំ ដោយក្តីអន្ទះសា បើទោះជាចម្លើយ នោះ ចេញមកជាវិជ្ជមាន ឬ អវិជ្ជមានក៏ដោយ ៕

ป้ายกำกับ:
Star News
0 ความคิดเห็น:
แสดงความคิดเห็น