Home » » តេង លក្ខិណា មានគេ ខ្សឹបខ្សៀវថា កំពុងមាន ចំណងស្នេហ៍ ជាមួយអ្នកធំ

តេង លក្ខិណា មានគេ ខ្សឹបខ្សៀវថា កំពុងមាន ចំណងស្នេហ៍ ជាមួយអ្នកធំ



ភ្នំពេញ៖ ក្រុមអ្នកនិយមតាមដាន សាច់រឿងពីតារាសិល្បៈ ក្នុងស្រុក បាននឹងកំពុងនាំគ្នា ខ្សឹបខ្សៀវ អំពីសម្ព័ន្ធភាពស្នេហ៍ ក្រៅឆាក រវាងតារាចម្រៀង និយមការសិចស៊ី កញ្ញា តេង លក្ខិណា ជាមួយមន្ត្រីធំម្នាក់ ធ្វើការងារនៅ ស្ថាប័នរដ្ឋមួយ មានវ័យប្រហែល ៤០ឆ្នាំប្លាយ ។

ក្រោយពីស្ងប់ស្ងាត់ បាត់មុខអស់មួយរយៈខ្លី តារាចម្រៀងវ័យក្មេង សម្តីមួយៗ កញ្ញា តេង លក្ខិណា ហាក់មានយីអ៊ុន ស្នេហ៍មិនធម្មតាឡើយ ខណៈថ្មីៗនេះ មានការទម្លាយឲ្យដឹង ពីប្រភពមជ្ឈដ្ឋាន ខាងក្រៅថា តារាចម្រៀងសាច់សខ្ចី ដូចបណ្តូលចេករូបនេះ កំពុងភ្ជាប់ស្នេហ៍ ជាមួយមន្ត្រី ធំសម្បូរទ្រព្យម្នាក់ យ៉ាងត្រជាក់ចិត្ត ។

បើតាមប្រភព ដែលខ្សឹបខ្សៀវ ពីមាត់អ្នកក្រៅសិល្បៈបានឱ្យដឹងថា បុរសជាមន្រ្តី កំពុងភ្ជាប់ទំនាក់ទំនង ស្នេហ៍ជាកញ្ញា តេង លក្ខិណា នេះមានវ័យ ប្រហែលជាង ៤០ឆ្នាំប្លាយ ជិះរថយន្ត Lexus 570 ពណ៌ស្ករ ហើយក៏មានអង្គរក្ស តាមការពារយ៉ាង ប្រកិតទៀតផង ។ ទោះបីជាយ៉ាងណាក្តី ពុំមានប្រភពណាមួយ ស្គាល់អត្តសញ្ញាណពិត របស់ បុរសសក់ល្បាយអាចម៍ខ្លា នោះឡើយ។

ប្រភពដដែលបន្តថា ក្នុង១ខែបុរសនោះ តែងមកជួប តេង លក្ខិណា យ៉ាងហោចណាស់ ២ ឬ ៣ដង ។ ម្យ៉ាងទៀត តារាចម្រៀង សម្បូរសាច់ ដើមទ្រូង នាង តេង លក្ខិណា ក៏ឧស្សាហ៍ចុះឡើង តាមផ្សារទំនើប ដើម្បីទៅទិញ ផលិតផល និង សម្ភារៈ ដែលមានតម្លៃថៃ្លៗ ទុកប្រើប្រាស់ ប្រចាំថ្ងៃ ទៀងផង ។

ទាក់ទងនឹងការ លេចឮព័ត៌មាន និយាយខ្សឹបខ្សៀវ ខាងលើនេះ គេហទំព័រ LookingTODAY បានព្យាយាម ស្វែងរកការ បំភ្លឺផ្ទាល់មាត់ពី កញ្ញា តេង លក្ខិណា នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥នេះ ប៉ុន្តែ លេខទូរស័ព្ទ មិនអាចទំនាក់ទំនងបាន ។

កញ្ញា តេង លក្ខិណា ក្រោយពីស្ងប់ស្ងាត់ បាត់មុខពីសិល្បៈ អស់មួយរយៈពេលធំមក នាងក៏បាន ផ្តើមលេចមុខជាថ្មី ឡើងវិញ ជាមួយអាជីពសិល្បៈ ជាតារាចម្រៀង។ ក្នុងនោះ តេង លក្ខិណា ក៏រកផលិតកម្មផ្ញើខ្លួន ដល់ពេលបច្ចុប្ប គឺឈានជើង ចូលក្នុងផលិតកម្ម M ។ បទចម្រៀងថ្មីៗ របស់នាង ដែលបានដាក់ចរាចណ៍ លក់នៅលើទីផ្សារ គឺហាក់មានការ គាំទ្រច្រើន គួរសមពីសំណាក់ មហាជន ក៏ដូចជា ស្រទាប់យុវវ័យ ៕
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น