ភ្ញាក់ផ្អើល នារីតារា ចម្រៀង ផលិតកម្ម «PSN» ស្លាប់នៅ មន្ទីរពេទ្យ ខ្មែរ-សូវៀត
Posted by Unknown
Posted on 05:37
with No comments
រាជធានីភ្នំពេញ ៖ នារីម្នាក់ដែលគេស្គាល់ថា ជាតារាចម្រៀងប្រចាំផលិតកម្ម «PSN» ត្រូវបានស្លាប់នៅឯ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ហៅពេទ្យរុស្ស៊ី) កាលពីវេលាម៉ោង ០៤រសៀលថ្ងៃទី១៤ មករា ២០១៥ នេះ បន្ទាប់ពីនាងធ្វើទុក្ខហប់ៗដង្ហើម ហើយត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាល ។
ប្រភពបានឱ្យដឹងថា នារីខាងលើឈ្មោះឡុង ម៉ារ៉ា អាយុ២៦ឆ្នាំ ជាតារាចម្រៀងប្រចាំផលិតកម្ម «SPN» មាន ទីលំនៅផ្ទះជួលក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ មានស្រុកកំណើតនៅខេត្តបាត់ដំបង ។
ប្រភពបន្តថា កាលពីថ្ងៃទី១៤ មករា នោះ នារីរងគ្រោះអត់ស្រួលខ្លួន ត្រូវបាន កុ្រមគ្រួសារបញ្ជូន មកព្យា បាល នៅមន្ទីរពេទ្យខ្មែរ-សូវៀត ដោយលោកគ្រូពេទ្យតម្រូវ ឱ្យនាងសម្រាក១យប់ ។ ហើយនៅព្រឹកថ្ងៃទី ១៤ មករា អាការរបស់នាងបានធូរស្រាល ក៏បានត្រឡប់ទៅផ្ទះវិញ លុះវេលាកើតហេតុខាងលើ ក៏ត្រូវក្រុមគ្រួសារបញ្ជូនមកម្តងទៀត ព្រោះនាងធ្វើទុក្ខហប់ៗដង្ហើមម្តងទៀត ។ ពេលមកដល់ ត្រូវលោកគ្រូពេទ្យ ចាក់ថ្នាំព្យាបាល មួយសន្ទុះនាងក៏ ដាច់ស្លាប់តែម្តង ។
ទោះបីជាយ៉ាងណា យើងនៅមិនទាន់ដឹងពីមូលហេតុ ច្បាស់លាស់នៅឡើយ ខណៈក្រុមគ្រួសារ របស់នារីរងគ្រោះកំពុង ចម្រូងចម្រាស់ និងកើតទុក្ខមិនសុខចិត្ត ព្រោះចង់បានការបំភ្លឺ ពីលោកគ្រូពេទ្យនៅទីនោះ ផងដែរ ។
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น