បុរសវ័យក្មេងជិះម៉ូតូលឿន ជ្រុលទៅបុកគូថ រថយន្តកុងតឺន័រ បាក់កស្លាប់គួរឲ្យរន្ធត់
Posted by Unknown
Posted on 20:26
with No comments
ខេត្តកណ្តាល ៖ បុរសម្នាក់បានបាក់ក ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារតែជិះម៉ូតូ
លឿនពេក ជ្រុលទៅបុកគូថ រថយន្តកុងតឺន័រ មួយគ្រឿង គៀបម៉ូតូជាប់នឹងកន្ទុយរថយន្ត អូសរហូត
ជិតដល់បញ្ជរបង់ប្រាក់ នៅកំបូល ទើបធ្លាក់ហើយអ្នកបើកបរ បានទុករថយន្តចោល រត់គេចខ្លួនបាត់
កាលពីវេលាម៉ោង ២២ យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅចន្លោះគីឡូម៉ែត្រ លេខ២០និង
២១
ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលជិះម៉ូតូ បុកគូថរថយន្តនោះ មានឈ្មោះ នួន ណាត ភេទ
ប្រុស អាយុ ២៨ឆ្នាំ នៅភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ
ជាកម្មករ ជិះម៉ូតូ ១គ្រឿង ម៉ាកហុដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១CG២៣១៣
ចំណែកឯរថយន្ត ដែលជនរងគ្រោះ ជិះទៅបុកនោះ មានម៉ាកថៃន័រ ពុំចាំស្លាកលេខ។
មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត បានជ្រុលទៅបុកគូថ
រថយន្តមួយគ្រឿង ដែលកំពុងតែបើកបរ ស្របទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យគៀបជាប់ម៉ូតូ
និងគូថរថយន្ត បោកខ្ទប់ជនរងគ្រោះ បាក់កស្លាប់ភ្លាមៗ ហើយចំណែករថយន្តវិញ មិនបានឈប់ទេ
គឺបន្តដំណើរទៅមុខ ដោយអូសម៉ូតូ ជាប់និងកន្ទុយកុងតឺន័រ រហូតដល់ជិតបញ្ជរបង់ប្រាក់ កំបូល
ទើបធ្លាក់ម៉ូតូ ហើយអ្នកបើកបររថយន្ត បានគេចខ្លួនបាត់ មុនពេលសមត្ថកិច្ច ចុះទៅអន្តរាគមន៍៕
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น