Home » » ស៊ុន ប៊ុន​ធឿន អ​ធិ​ការ​​ស្រុក​​កែវ​​សី​មា បិទ​​ភ្នែក​​ឲ្យ​​មាន​ការ​​ប្រើ​ប្រាស់ គ្រឿង​​បំ​ផ្ទុះ​និង​​ជាតិ​គី​មី តាម​​រ​ណ្តៅ​​រ៉ែ​​មាស យ៉ាង​​អ​នា​ធិប​តេ​យ្យ​

ស៊ុន ប៊ុន​ធឿន អ​ធិ​ការ​​ស្រុក​​កែវ​​សី​មា បិទ​​ភ្នែក​​ឲ្យ​​មាន​ការ​​ប្រើ​ប្រាស់ គ្រឿង​​បំ​ផ្ទុះ​និង​​ជាតិ​គី​មី តាម​​រ​ណ្តៅ​​រ៉ែ​​មាស យ៉ាង​​អ​នា​ធិប​តេ​យ្យ​





​ខេត្តមណ្ឌលគិរី ៖ អា​ជីវ​កម្ម និង​​ការ​រុករ​ក​​រ៉ែ យ៉ាង​​អ​នា​ធិប​តេយ្យ នៅ​​តំ​បន់​​អូរ​ក្ល ឃុំ​ចុង​​ផ្លាស់ ស្រុក​​កែវ​​សី​មា នៅ​តែ​​ប​ន្ត​ស​កម្ម​ភាព ជីក ដាក់​​គ្រឿង​​ប​ន្ទុះ​​ក្នុង​​រ​ណ្តៅ​រ៉ែ ទោះ​បី​​ក្រុម​​អា​ជ្ញា​ធរ​​ស្រុក ខេត្ត និង​​ម​ន្ត្រី​​ជំ​នាញ​ ​បាន​ធ្វើ​ការ​​ហាម​ប្រាម យ៉ាង​ណា​​ក៍​ដោយ នៅតែមាន​ក្រុម​ប្រជាពលរដ្ឋ មួយចំនួន​នៅ​តំបន់​នោះ ក៍​ដូចជា​ក្រុម​អ្នកមាន​លទ្ធភាព មាន​លុយកាក់ បាន​និង​បន្ត​នាំគ្នា​ជីក​កាយ ឥតឈប់ឈរ បើទោះបី​បាន​រ៉ែ ឬ​មិនបាន​ក៍ដោយ ពួកគេ​នៅតែ​នាំគ្នា ប្រកបមុខរបរ​នេះដែរ ហើយ​សកម្មភាព​ខាងលើនេះ អាច​កើតឡើង​បាន គេ​អះអាងថា មានការ​បើកភ្លើង​ខៀវ ពី​មន្ត្រី​នៅ​មូលដ្ឋាន​ផងដែរ​។​

​សេ​ក្តី​រាយការណ៍​បានអោយដឹងថា អាជ្ញាធរ​នៅ​អូរ​ក្ល អាចមាន​ផលប្រយោជន៍ យ៉ាងពិត​ប្រាកដ ចំពោះ​ការ​បណ្តោយ​ឲ្យ​មាន សកម្មភាព​ជីក​កកាយ​រ៉ែ នៅ​ចំណុច​នេះ ហើយ​ម្យ៉ាងវិញទៀត មន្ត្រី​ទាំងនោះ​អាចមាន​ភាគហ៊ុន ជាមួយ​រណ្តៅ​រ៉ែ​មាស​អនាធិបតេយ្យ ទាំងនោះ​ផងដែរ ហើយ​ការប្រមូល​ផលប្រយោជន៍ ទាំងនោះ​ក៍​មិនមែន​វេច​លុយ ម្នាក់ឯង​ឡើយ អាច​ចំណែក​ខ្លះ ទៅ​សែន​មេៗ​ធំ​ខាងលើ​ទៀត ទើបបានជា ស្ងាត់​ដូច​ចោរលួច​សេះ​បែបនេះ ។ មិនតែប៉ុណ្ណោះ នៅមាន​សេចក្តីរាយការណ៍ ពី​មន្ត្រី​ជំនាញ មន្ទីរ​រ៉ែ​និង​ថាមពល បាន​បង្ហើប​អោយដឹងថា មន្ត្រីប៉ូលិស​ប៉ុស្តិ៍ អាច​ជាប់​ពាក់​ព​ន្ធ័ ជាមួយ​ក្រុម​ជីក​រ៉ែ អនាធិបតេយ្យ​ទាំងនោះ នាំចូល​រំសេវ និង​ជាតិ​បំផ្ទុះ សំរាប់​កំទេច​ថ្ម ដោយ​ខុសច្បាប់​ទៀតផង​។​

​ព្រោះ​បើសិន​ពុំមាន​រំសេវ​បំផ្ទុះ​ទេ គឺ​ក្រុម​អ្នក​ជីក​ករ​កាយ​ទីនោះ មិនអាច​ជីក​ដោយ​ដៃ​បានឡើយ ដោយសារ​ទីតាំង​រុករក​រ៉ែ ពោរពេញ​ដោយ​ថ្មដា ហើយ​រណ្តៅ​រ៉ែ​មួយៗ មាន​ជម្រៅ​យ៉ាងតិច​ក៏ ៥០​ម៉ែត្រ​ដែរ​ទៅ​ក្រោម មាន​កន្លែង​ខ្លះ​ជម្រៅ រហូតដល់​ជិត ៣០០​ម៉ែត្រ​ឯណោះ​។ ក្រុម​ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់​លោក ស៊ុន ប៊ុនធឿន អធិការ​ស្រុក​កែវ​សីមា ចុះ​ស្រាវជ្រាវ​មើល​កូនចៅ​របស់ខ្លួន ដូចជា​លោក មន្ត្រី​ប៉ុស្តិ៍​ខាងលើនេះ​ផង ឬ​ល្មម​ដល់ពេល​រាយការណ៍ មក​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តមណ្ឌលគិរី ទាក់ទង​និង​រំសេវ​ផ្ទុះ និង​ជាតិគីមី​ដែល​កំពុង​ចរាចរណ៍ នៅ​ឃុំ​ចុង​ផ្លាស់ ដើម្បីអោយ​ការិយាល័យ​ជំនាញ គេ​មាន​វិធានការ​និង ចំណាត់ការ​។

​បើសិន​នៅតែ​បណ្តែតបណ្តោយ អោយមាន​សកម្មភាព អនាធិបតេយ្យ​នោះ​កើតឡើង វា​អាច​បង្ករ​អោយ​ជីវិត​មនុស្ស​ស្លាប់ ជា​បន្តបន្ទាប់ ជាក់ស្តែង​កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៤ បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​ដាច់​ខ្សែកាប នៅក្នុង​រណ្តៅ​រ៉ែ​នោះ​ផងដែរ សមត្ថកិច្ច​ប្រាប់​អោយដឹងថា ឈ្មោះ ងួន ហេង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជា​កម្មករ​មកពី​ខេត្តក្រចេះ​។ លោក សាន់ ដា​រិ​ទ្ធិ ប្រធាន​មន្ទីរ រ៉ែ​ថាមពល ខេត្តមណ្ឌលគិរី អោយដឹង​ដែរ​ថា ពិត​ជាមាន​មនុស្ស​ស្លាប់ យ៉ាងពិត​ប្រាកដ​មែន នាពេល​កន្លងមក ហើយ​បទល្មើស នៃ​សកម្មភាព​ជីក​កកាយ​រ៉ែ ភាគច្រើន​ជា​ប្រជាជន រស់នៅ​ទីនោះ​អ្នកធ្វើ មិនមាន​ក្រុមហ៊ុន មាន​អាជ្ញាប័ណ្ណ​ទេ ពួកគាត់​ពិតជា មាន​សកម្មភាព​ជីក​រ៉ែ បែប​អនាធិបតេយ្យ​៕






Share this article :

0 ความคิดเห็น:

แสดงความคิดเห็น