ទស្សនា កីឡដ្ឋានផ្ទាល់ របស់ ក្លឹបបាល់ទាត់ ដ៏ល្បី នៅស្រុកខ្មែរយើង ទាំងអស់គ្នា!
Posted by Unknown
Posted on 06:19
with No comments
ជាមួយគ្នានោះដែរ ភ្នំពេញក្រោន គឺជាក្លឹប មួយដែលមាន ទស្សនៈវិស័យ វែងឆ្ងាយ ជាក្លឹបសំបូរអ្នកគាំទ្រ និង ចូលរួម ចំណែកយ៉ាង សកម្មក្នុងការ លើកស្ទួយវិស័យ បាល់ទាត់ ចាប់តាំងពី ថ្នាលយុវជន រហូតដល់ កីឡាករឈុតធំ។
កីឡដ្ឋាន RSN Stadium
ទាក់ទងទៅនឹង ព័ត៌មាន និង ដំណើរការ នៃការសាងសង់ កីឡដ្ឋាន RSN Stadium នេះដែរ ក្រុមការងារខ្មែរឡូត បានធ្វើការសម្ភាសន៍ ដើម្បីស្វែងរក ព័ត៌មានមួយចំនួន ពី មន្ត្រីព័ត៌មាន របស់ក្លឹប គឺលោក Andy។
ខ្មែរឡូត៖ សួស្តីលោក Andy! តើផែនការសាងសង់កីឡដ្ឋាន RSN Stadium នេះចាប់ផ្តើមដំណើរការ តាំងពីពេលណាមក?
មន្ត្រីព័ត៌មានក្រោន៖ ការចាប់ផ្តើម ឈូសឆាយដី ដំបូងគឺធ្វើឡើងនៅថ្ងៃទី ១០ កញ្ញា ឆ្នាំ ២០១៣ តែយើងត្រូវរង់ចាំ រហូតដល់ ថ្ងៃទី០៥ ខែ មេសា ឆ្នាំ ២០១៤ ទើបបានបើកការដ្ឋាន សាងសង់ ក្រោមអធិបតីភាព ផ្ទាល់ពីលោកប្រធាន ក្លឹបតែម្តង។
ខ្មែរឡូត៖ តើការសាងសង់ កីឡដ្ឋានថ្មីនេះ នឹងត្រូវ បញ្ចប់ នៅពេលណាដែរ?
មន្ត្រីព័ត៌មានក្រោន៖ បើតាមផែនការ គឺអាចនឹង បញ្ចប់នៅចុងខែមករាឆ្នាំ ក្រោយ ឬក៏អាចដល់ដើម ខែ កុម្ភះ។
ខ្មែរឡូត៖ តើកីឡដ្ឋានថ្មីនេះអាចផ្ទុក អ្នកគាំទ្របានប៉ុន្មាននាក់?
មន្ត្រីព័ត៌មានក្រោន៖ ចំពោះទិន្នន័យជាក់លាក់ ដែលអាចផ្ទុកចំនួនអ្នកគាំទ្រ គឺមិនទាន់អាចឆ្លើយបាននៅឡើយ គឺយើងត្រូវរង់ចាំរហូតដល់ ការសាងសង់ជិតនឹងបញ្ចប់ ដោយសារតែយើងធ្វើ កន្លែងអង្គុយមានទាំង ៤ ទិស។ វាអាចផ្ទុកបានរហូត ដល់ខ្ទង់រាប់ពាន់នាក់។
ខ្មែរឡូត៖ តើកីឡដ្ឋានថ្មីនេះ ក្លឹបត្រូវចំណាយការ សាងសង់អស់ប៉ុន្មាន?
មន្ត្រីព័ត៌មានក្រោន៖ ពាក់ព័ន្ធនឹង ព័ត៌មាននេះយើង នឹងផ្សាយជាសាធារណៈ នៅពេលក្រោយ។
ខ្មែរឡូត៖ ក្រៅពីកន្លែងអង្គុយទស្សនា របស់អ្នកគាំទ្រ តើមានអ្វីខ្លះទៀត នៅកីឡដ្ឋាន RSN Stadium?
មន្ត្រីព័ត៌មានក្រោន៖ ក្រៅពីកន្លែងអង្គុយ ទស្សនារបស់អ្នកគាំទ្រ យើងមានកន្លែងសំរាប់ប្រតិភូ (VIP area), ការិយាល័យធ្វើការ របស់ក្លឹប, បន្ទប់ផ្លាស់សំលៀកបំពាក់, បន្ទប់ពិនិត្យសុខភាព, កន្លែងហាត់ប្រាណ, បន្ទប់ធ្វើសន្និសិទកាសែត និងអាគារសំខាន់ៗ ជាច្រើនទៀត។
ខ្មែរឡូត៖ សូមអរគុណ! សំរាប់សំនួរចុងក្រោយតើ បច្ចុប្បន្ន ក្នុងឈុតធំ របស់ក្រោន មានកីឡាករ ខ្មែរ និងបរទេស ប៉ុន្មាននាក់ហើយ?
មន្ត្រីព័ត៌មានក្រោន៖ សំរាប់ចំនួនកីឡាករ ក្នុងឈុតធំ នៅពេលនេះគឺមិនទាន់ ជាក់លាក់នៅឡើយ ដោយសារយើង ស្ថិតនៅដំណាក់កាល ដោះដូរ និង ចរចារជាមួយកីឡាករ។ ចម្លើយគឺអាចនឹងផ្តល់បាន នៅការប្រកួត ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ផ្តើម នាដើមឆ្នាំក្រោយ។
កិច្ចសម្ភាសន៍ ជាមួយអ្នកគាំទ្រ ភ្នំពេញក្រោន
ការសាងសង់ កីឡដ្ឋានថ្មី របស់ក្រោននេះ គឺជាដំណឹងដ៏ល្អមួយ ដែលបង្ហាញពីការបោះជំហាន ទៅមុខមួយផ្នែកទៀត សំរាប់ វិស័យបាល់ទាត់កម្ពុជា ក្នុងនោះ Khmerload ក៏បានធ្វើការសម្ភាសន៍ ជាមួយនឹង អ្នកគាំទ្រក្រោន មួយចំនួនដែរ ដើម្បីចង់ដឹងពីចំណាប់ អារម្មណ៍របស់ពួកគាត់។ ចំពោះប្អូនប្រុស ផេង ប៊ីលី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះស៊ីសុវតិ្ត បានប្រាប់ Khmerload ថា "ក្នុងនាមជា អ្នកគាំទ្រមួយរូប ខ្ញុំពិតជារីករាយខ្លាំងណាស់ ចំពោះដំណឹងនេះ ព្រោះវាបង្ហាញ ពីការរីកចំរើន របស់វិស័យបាល់ទាត់ ខ្មែរយើង" ។
ងាកមកលោក សុខ រដ្ឋា ដែលជា បុគ្គលិកក្រុមហ៊ុន ឯកជនមួយរូប បានបង្ហាញ ចំណាប់ អារម្មណ៍ថា "ការមានកីឡដ្ឋាន កាន់តែច្រើន នៅកម្ពុជាគឺល្អ ខ្លាំងណាស់ មិនថា តែជារបស់រដ្ឋ ឬ កីឡដ្ឋានឯកជននោះទេ ការមានកីឡដ្ឋានច្រើន នឹងធ្វើឲ្យមានការប្រកួតច្រើន កាលពីមុន ក្រុមដែលចង់ប្រកួត គឺមានតែទាត់នៅស្តាត ចាស់ ឬស្តាតអូឡាំពិកប៉ុណ្ណោះ តែអនាគតទៅ បើយើងមានកីឡដ្ឋានច្រើន យើងមិនចាំបាច់ ទៅតែខ្វល់ខ្វាយ ពីការខ្វះទីលានប្រកួត ផ្លូវការនោះទេ" ។
ចំណែកឯ ប្អូនស្រី ចាន់ ណារី និស្សិតឆ្នាំ ទី២ ផ្នែករចនា (Design) បានអះអាងថា បើសិនជាស្តាត របស់ក្រោន អាចរួចរាល់ ទាន់រដូវកាលថ្មី ចាប់ផ្តើមមែន ប្អូនស្រី នឹងធ្វើដំណើរ ទៅគាំទ្រនៅ ទីនោះរៀងរាល់ការ ប្រកួត ដើម្បីលើកទឹកចិត្តក្រោន ដែលជាក្រុមសំណព្វចិត្ត ជាមួយមិត្តភកិ្ត៕
ป้ายกำกับ:
Sport News
0 ความคิดเห็น:
แสดงความคิดเห็น