Home » » រថយន្ត Ford Mustang ដ៏ទំនើបបំផុត របស់សហរដ្ឋ អាមេរិក នឹងមាន វត្តមាន ក្នុងប្រទេសកម្ពុជា ក្នុងពេលឆាប់ៗ ខាងមុខនេះ!

រថយន្ត Ford Mustang ដ៏ទំនើបបំផុត របស់សហរដ្ឋ អាមេរិក នឹងមាន វត្តមាន ក្នុងប្រទេសកម្ពុជា ក្នុងពេលឆាប់ៗ ខាងមុខនេះ!




ជាមួយនឹងបចេ្ចកវិទ្យាច្នៃប្រឌិតខ្ពស់ និងការផ្តល់ជូននូវភាពសង្ហាឥតខ្ចោះ រថយន្ត Ford Mustang ជាប្រភេទ រថយន្តថ្មីមួយដែលមានភាពល្បីល្បាញទូទាំងពិភពលោក។ អស់រយៈ ពេល ៥០ ឆ្នាំមកនេះ Mustang បានធ្វើការផ្លាស់ប្តូរ រូបរាងនិង បចេ្ចកវិទ្យាស្រប ទៅនឹងរចនាបទ បែបទាន់សម័យ ដែលមាន លក្ខណៈជាប្រភេទរថយន្ត បែបស្ព័រ ហើយសាក សមឥតខ្ចោះ ជាមួយតម្រូវការ របស់អ្នកប្រើប្រាស់ នាយុគសម័យថ្មី។

ការរចនារថយន្ត Ford Mustang នេះត្រូវបានបង្កើតឡើងដោយការបំពាក់បន្ថែមនូវ ប្រព័ន្ធ ផ្តល់ព័ត៌មាន ការគ្រប់គ្រង និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងរថយន្តនិងអ្នកបើកបរ។ ជាមួយនឹង រូបរាងដ៏ ទាក់ទាញ Mustang ត្រូវបានផលិតឡើង ដោយការបំពាក់ បច្ចេកវិទ្យាថ្មី ជាច្រើនដូចជា ប្រព័ន្ធបញ្ឆេះ រថយន្តដោយ ស្វ័យប្រវត្តិជាមួយនឹងការចុចបូ តុង (Push-Button Start) ការបំពាក់នូវ បច្ចេកកវិទ្យា MyKey®បានផ្តល់ ភាពងាយស្រួល ដល់លោក អ្នកជាអាណា ព្យាបាលក្នុងការ កំណត់ល្បឿននៃ ការបើកបរ ទៅលើរថយន្ត កូនរបស់ លោកអ្នក ដើម្បីធានាបាន នូវសុវត្ថិភាព។

លើសពីនេះ បច្ចេកវិទ្យា SYNC®with MyFORD Touch ជាមួយនឹងអេក្រង់អិល ស៊ីឌី ទំហំ៨អ៊ីញ 
ជាបច្ចេកវិទ្យា ដែលអាចផ្តល់ ឲ្យអ្នកបើកបរ ប្រើប្រាស់ សម្លេងរបស់គាត់ សម្រាប់បញ្ជាទៅ លើប្រព័ន្ធទំនាក់ទំនង និង ការកំសាន្តផ្សេងៗ (Voice-Activated Communications and Entertainment System)។ ទន្ទឹមនឹង នេះដែរ Mustang ក៏បាន ផលិតឡើង ដោយបំពាក់ នូវប្រព័ន្ធ ការពារ សុវត្ថិភាពមួយ ចំនួនទៀតដូចជា ប្រព័ន្ធផ្តល់ សញ្ញាពេលមាន រថយន្តមកក្បែរ (Blind Spot Information System) រួមជាមួយ នឹងឧបករណ៍ សម្រាប់បញ្ជាក់ ប្រាប់អ្នកបើកបរ នៅក្នុងករណី ដែលមានឧបសគ្គ នៅពីក្រោយ (Cross Traffic Alert) និងប្រព័ន្ធ កំណត់ល្បឿន នៃការបើកបរ (Adaptive Cruise Control)។ ស្របពេល ដែលប្រទេសកម្ពុជា កំពុងតែមាន កំណើននៃយានយន្ត ការជួបប្រទះ នូវការកកស្ទះ ចរាចរណ៍ក៏កាន់ តែមានច្រើនឡើងៗ ផងដែរ Mustang ត្រូវបានបំពាក់ ទៅដោយ ម៉ាស៊ីន EcoBoost ដែលមាន កម្លាំងខ្លាំង សន្សំ សំចៃប្រេង និងកាត់បន្ថយការ ប៉ះពាល់ទៅ លើបរិស្ថាន។

ការរចនារថយន្ត Mustang ពីជំនាន់មួយទៅជំនាន់មួយ មានគោលបំណងដើម្បីបង្កើននូវ ទំនុកចិត្ត សុវត្ថិភាព សេរីភាព និង ផាសុកភាពសម្រាប់អ្នកបើកបរ។

ដូចនេះ សូមត្រៀមខ្លួនដើម្បីទទួលយកបទពិសោធថ្មីនៃរថយន្ត Ford Mustang ដែល នឹងមាន វត្តមាន នៅលើទីផ្សារកម្ពុជានាពេលឆាប់ៗខាងមុខនេះ!
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น