លោកអូបាម៉ា និងលោកខេមរ៉ុនប្តេជ្ញាប្រកាន់គោលជំហររឹងមាំប្រឆាំងក្រុមជ្រុលនិយម
Posted by Unknown
Posted on 07:24
with No comments
ក្នុងអត្ថបទបញ្ចេញមតិរួមគ្នាមួយដែលត្រូវបានបោះពុម្ភផ្សាយនៅក្នុងកាសែត The Times of London មេដឹកនាំទាំងពីររូប បានសន្យាថានឹងផ្ចាញ់ក្រុមឃាតុករដ៏ឃោឃៅ ក៏ដូចជាមនោគមវិជ្ជាដែលខុសពីភាពដើមរបស់ក្រុមឃាតុករទាំងនោះ។លោកប្រធានាធិបតីអូបាម៉ា និងលោកនាយករដ្ឋមន្រ្តីខេមរ៉ុន បានបន្តថា ពិភពលោក នឹងមិនចុះចាញ់ក្រុមជ្រុលនិយមមិនថា ក្រុមនោះចាត់វិធានការជាបុគ្គល ឬជាក្រុមដូចជាក្រុមអាល់កៃដា (al-Qaida) ក្រុមរដ្ឋអ៊ីស្លាម ឬក្រុមបូកូ ហារ៉ាម (Boko Haram) ទេ។
អត្ថបទបញ្ចេញមតិនេះ បានលេចឡើងបន្ទាប់ពីការវាយប្រហារភេរវកម្មដ៏ប្រល័យកាលពីសប្តាហ៍មុនទៅលើការិយាល័យទស្សនាវដ្តីត្លុកកំប្លែងបារាំងCharlie Hebdo។
លោកប្រធានាធិបតីអូបាម៉ា មានគម្រោងរៀបចំទទួលលោកនាយករដ្ឋមន្រ្តីខេមរ៉ុន ទទួលទានអាហារពេលល្ងាចដើម្បីបំពេញការងារនៅសេតវិមាននៅថ្ងៃព្រហស្បតិ៍នេះ។ លោកទាំងពីរ មានផែនការធ្វើការពិភាក្សាច្រើនថែមទៀតនៅថ្ងៃសុក្រស្អែកនេះ។
នៅក្នុងអត្ថបទបញ្ចេញមតិ មេដឹកនាំទាំង២ ក៏បានសន្យារក្សាការគៀបសង្កត់ខាងការទូតលើប្រទេសរុស្ស៊ីចំពោះសកម្មភាពរបស់ប្រទេសនោះនៅអ៊ុយក្រែន៕
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น