នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យពីរនាក់ បន្ទាប់ពីឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ
Posted by Unknown
Posted on 22:04
with No comments
ភ្នំពេញ៖ មនុស្ស២នាក់ ដែលគេអះអាងថាជាជនសង្ស័យ ឆក់ទូរស័ព្ទដៃពីប្រជាពលរដ្ឋ នៅមុខផ្ទះលេខ៤០ ផ្លូវ១៥៦ កែង២២៣ សង្កាត់ ផ្សារដេប៉ូទី១ ខណ្ឌទួលគោក នៅម៉ោង ៩៖២០នាទី ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ ត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធចាប់វាយ មួយដៃមួយជើង ស្ទើរស្លាប់ស្ទើររស់ ហើយត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ខណ្ឌទួលគោក ចុះទៅក្របួចយកតែម្តង ។
មន្រ្តីនគរបាលខណ្ឌទួលគោកបាននិយាយថា ក្រោយពីឆក់ទូរស័ព្ទដៃអាយហ្វូនហ្វាយអេស បានបន្តិច ជនសង្ស័យទាំងពីរនាក់ក៏ជិះម៉ូតូម៉ាក វេវអ៊ី ពណ៌ប្រផេះ លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1I-5640 ជិះគេចប្រមាណ ២០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ទៅឱ្យសមត្ថកិច្ច ខណ:ដែលពួកគេបានជិះម៉ូតូទៅបុក រថយន្តតាកូម៉ា ដែលចតទុកចោល ។
មន្រ្តីនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ បានប្រាប់ថា ខណ:នារីរងគ្រោះបានធ្វើដំណើរចេញពីផ្ទះទៅយកម៉ូតូប្រមាណ ៥ម៉ែត្រពីផ្ទះ ក៏ត្រូវក្រុមជនល្មើសឆក់ទូរស័ព្ទដៃតែម្តង គ្រាដែលនារីរងគ្រោះបានលើកទូរស័ព្ទខល ។ បន្ទាប់មកជនល្មើស ក៏ជិះម៉ូតូរត់រហូតដល់ជាង ២០០ម៉ែត្រ ទើបប្រជាពលរដ្ឋនិងសមត្ថកិច្ចចាប់បាន ខណ:ជិះម៉ូតូគេចទៅបុករថយន្ត ។
ក្រោយកើតហេតុនារីរងគ្រោះឈ្មោះ ឃាង កណ្ណិកា អាយុ ២៣ឆ្នាំ ជាសិស្សសាលា ACE ស្នាក់នៅផ្ទះលេខ ១៤៤E1 សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក បានមកដាក់ពាក្យបណ្តឹងនៅកន្លែងនគរបាល។ ក្រោយមកទូរស័ព្ទដៃនារីរងគ្រោះ ក៏ត្រូវបានប្រគល់ទៅឱ្យនារីរងគ្រោះវិញ ។
ជនសង្ស័យ ២នាក់ពេលនេះ ត្រូវបានសួរនាំនៅកន្លែងនគរបាល ទី១ ឈ្មោះ ជា សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ និងទី២ ឈ្មោះ សឹង ចាន់រឿន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានបញ្ជាក់ ក្រោយសួរទៅលើជនសង្ស័យថា ពួកគេធ្លាប់ធ្វើសកម្មភាពឆក់ ២-៣ដងរួចមកហើយ ទើបតែពេលនេះអស់លក្ខណ៍ត្រូវចាប់បាន៕
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น