ម្តាយជាប់បំបៅកូនអាយុ១ខួប កូនប្រុសអាយុជាង២ខួបម្នាក់ទៀតលង់ទឹកអាងស្លាប់
Posted by Unknown
Posted on 02:44
with No comments
រាជធានីភ្នំពេញ ៖ គ្រួសារទីទ័លក្រមួយបានបាត់បង់កូនប្រុសរបស់ខ្លួនម្នាក់ ដែលទើបតែមានអាយុជាង២ឆ្នាំប៉ុណ្ណោះ ខណៈដែលស្ត្រីជាម្តាយជាប់រវល់បំបៅកូនម្នាក់ទៀតអាយុ១ខួប រីឯបុរសជាប្ដីបានចេញពីផ្ទះទៅស៊ីឈ្នួលច្រូតស្រូវឱ្យអ្នក ជិតខាង ហើយភ្លេចខ្លួន កូន ប្រុសដែលមានអាយុជាង២ឆ្នាំនោះ បានចុះចាប់ត្រីនៅក្នុងទឹកអាងក្រោមជណ្ដើរផ្ទះក៏លង់ស្លាប់តែ ម្ដង ។
ហេតុការណ៍ខាងលើ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ និង៤០នាទីល្ងាចថ្ងៃទី០៦ មករា ២០១៥ ស្ថិតនៅក្នុងភូមិស្ពានថ្ម សង្កាត់ ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះលាង លីហេង អាយុ២ឆ្នាំ មានម្តាយឈ្មោះសុង ធារ៉ា អាយុ២៣ឆ្នាំ និងឪពុកឈ្មោះ លាង គឹមឡេង អាយុ៣៥ឆ្នាំ ជាកសិករ មានទីលំនៅកើតហេតុខាងលើ ។
ប៉ូលិសឱ្យដឹងថា អាងទឹកនោះមានជម្រៅកន្លះម៉ែត្រប៉ុណ្ណោះ ដែលម្ចាស់ផ្ទះធ្វើឡើងសម្រាប់លម្អរផ្ទះ ហើយក៏មានចិញ្ចឹមកូនត្រីនៅក្នុងនោះផងដែរ ។ នៅមុនពេលកើតហេតុ ក្មេងប្រុសម្នាក់នេះនៅផ្ទះជាមួយស្ត្រីជាម្ដាយ ចំណែកបុរសជាឪពុកបានចេញទៅស៊ីឈ្នួល ច្រូតស្រូវឱ្យអ្នកជិតខាង ដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពនៅក្នុងក្រុមគ្រួសារ ។ ខណៈនោះស្ត្រីជាម្ដាយមិនបានមើលដិតដល់នោះទេ ព្រោះជាប់រវល់បំបៅកូនតូចម្នាក់ទៀត ដែលទើបតែមានអាយុ១ខួបប៉ុណ្ណោះ ហើយក្មេងប្រុសរងគ្រោះបានដើរទៅលេងក្បែរកន្លែង កើតហេតុឱនចាប់ត្រី ទើបបណ្ដាលឱ្យធ្លាក់ដាំដូងចូលទៅក្នុងអាងនោះលង់ស្លាប់តែម្ដង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
បញ្ចូលអត្ថបទ ៖ ព្រះអាទិត្យ
ป้ายกำกับ:
Khmer news

0 ความคิดเห็น:
แสดงความคิดเห็น