លោកអ្នកបានឃើញគំរូក្រដាសប្រាក់ ១០០រៀល និង ៥០០រៀលថ្មីហើយឬនៅ?
Posted by Unknown
Posted on 08:06
with No comments
រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រប្រភេទ ១០០ រៀល និង ៥០០ រៀល ថ្មី ទន្ទឹមនឹងបណ្ដាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ នេះបើកយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ នេះ ។
តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យធនាគារជាតិនៃកម្ពុជាមានភារកិច្ចចេញសេចក្ដីប្រកាសដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់នៃធនប័ត្រ១០០រៀល និង ៥០០រៀលថ្មីនេះ ហើយសម្រេចឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង-ស្ថាប័ន និង អភិបាលរាជធានី-ខេត្ត ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
អនុលោមតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជាក៏បានចេញសេចក្តីប្រកាសណែនាំស្ដីពីលក្ខណៈសម្គាល់នៃធនប័ត្រប្រភេទក្រដាសប្រាស់៥០០រៀលថ្មីនេះផងដែរដើម្បីចៀសវាងការភ័ន្តច្រឡំ ។
សម្រាប់ក្រដាសប្រាក់ ៥០០រៀលថ្មីផ្នែកផ្ទៃខាងមុខមានព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង ផ្នែកផ្ទៃខាងខ្នង មានរូបស្ពានគីហ្សូណា និងស្ពានអ្នកលឿងឆ្លងកាត់ទន្លេមេគង្គ និង រូបក្បាច់ចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន ៕
អត្ថបទ ៖ ចាន់ សុខ នាង
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น