Home » » គ្រួសារ​ជនរងគ្រោះ​​​​ធ្លាក់​យន្តហោះ AirAsia អាច​ទទួល​បាន​ប្រាក់​​សំណង ២៤ ០០០​ដុល្លារ​

គ្រួសារ​ជនរងគ្រោះ​​​​ធ្លាក់​យន្តហោះ AirAsia អាច​ទទួល​បាន​ប្រាក់​​សំណង ២៤ ០០០​ដុល្លារ​


គ្រួសារ​ជនរងគ្រោះ​​ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ AirAsia ​ត្រូវ​បាន​គេ​អះអាង​ថា អាច​ទទួល​បាន​សំណង​​ជា​ទឹកប្រាក់​ប្រមាណ ២៤ ០០០​ដុល្លារ​ក្នុង​ជន​រងគ្រោះ​ម្នាក់។ នេះ​បើ​យោង​តាម​លិខិត​​ផ្លូវ​ការ​មួយ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ។​

​​នៅ​ក្នុង​លិខិត​​របស់​ក្រុមហ៊ុន​នេះ​​បាន​សង្កត់​ធ្ងន់​​ថា ប្រាក់​សំណង​នេះ​ធ្វើ​ឡើង​សម្រាប់​ផ្តល់​ជូន​​ទុក​ធ្វើ​ជា​ដំណោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​ណាមួយ​របស់​គ្រួសារ​ជន​រងគ្រោះ​​ក្នុង​កំឡុង​ពេល​ប្រតិបត្តិការ​រុករក​សាកសព​​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​​ចូល​ទៅ​ក្នុង​ដែន​សមុទ្រ ជ្វា កាល​ពី​ថ្ងៃ​ទី ២៨ ខែ​ធ្នូ​កន្លង​ទៅ​នេះ។​​​​

ទោះបីជា​បែប​នេះ​ក្តី រហូត​មក​ទល់​នឹង​ពេល​នេះ​ គ្មាន​សាច់ញាតិ​ជនរងគ្រោះ​ណាមួយ​​ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង ១៦២ ​ដែល​​បាន​ជិះ​នៅ​លើ​យន្ត​ហោះ​នេះ ​យល់​ព្រម​​ចុះ​ហត្ថលេខា​ទទួល​យក​សំណង​​នេះ​នៅ​ឡើយ​ទេ។

ជុំវិញ​បញ្ហា​នេះ ​យោង​តាម​សារព័ត៌មាន Wall Street Journal ដែល​បាន​ដកស្រង់​សម្ដី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន AirAsia លោក Tony Fernandes បាន​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​អាច​នឹង​​ផ្តល់​ជំនួញ​ហិរញ្ញវត្ថុ​បន្ថែម​ក្រៅ​ពី​សំណង​នេះ​នៅ​ពេល​ខាងមុខ​សម្រាប់​​គ្រួសារ​ជនរងគ្រោះ​ទាំង​នេះ​។

ក្នុង​​ប្រតិបត្តិការ​រុករក​ឈាន​មក​ដល់​ថ្ងៃ​ទី​​១០ នេះ សាកសព​ជន​រងគ្រោះ​​ត្រឹមតែ​ ​៣៧ ​នាក់​ប៉ុណ្ណោះ​​ក្នុង​ចំណោម​ជន​​​រងគ្រោះ​ទាំង ១៦២ នាក់​ជិះ​​នៅ​លើ​យន្តហោះ ត្រូវ​បាន​​ស្រង់​បាន ខណៈ​ដែល​បំណែក​យន្តហោះ​រួម​មាន ទ្វា បង្អួច កៅអី​អង្គុយ​ និង​កន្ទុយ​យន្តហោះ​​មួយ​ចំនួន​ទៀត កំពុង​ត្រូវ​បាន​ក្រុម​អ្នក​រុករក​ បាន​រក​ឃើញ​ជា​បន្តបន្ទាប់៕​

ប្រែសម្រួល៖ ខេវិន​​​​
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น