Home » » ទីផ្សារ​អចលនទ្រព្យ​កូ​វ៉ែត​នៅ​តែ​អំណោយផល​ដដែល

ទីផ្សារ​អចលនទ្រព្យ​កូ​វ៉ែត​នៅ​តែ​អំណោយផល​ដដែល

 

 កូ​វ៉ែ​ត ៖សកម្មភាព​មុខ​ជំនួញ​ផ្នែក​អចលនទ្រព្យ​របស់​ប្រទេស​កូ​វ៉ែត​នៅ​តែ​មាន​លក្ខណៈ ​ល្អ​ប្រសើរ​ដដែល​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​មកនេះ បើ​ប្រៀបធៀប​នឹង​ខែ​មុន​ៗ ហើយ​ក្នុង​នោះ​ការ​លក់​សរុប​សម្រេច​បាន​ទឹកប្រាក់​១,៤០​ពាន់​លាន​ដុល្លារ ។
នៅ ​ក្នុង​អនុ​វិស័យ​អចល​នា​ទ្រព្យ​បី មាន​វិស័យ​លំនៅ​ឋាន និង​អគារ​ពាណិជ្ជកម្ម បាន​ប្រតិបត្តិ​ក្នុង​សន្ទុះ​ខ្លាំងក្លា​ជាង​វិស័យ​វិនិយោគ​ទៅ​ទៀត ដែល​បង្ហាញ​ការ​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នៅ​ក្នុង​ទំហំ​ ទឹកប្រាក់​នៃ​កិច្ចការជំនួញ ។ នា​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៤ ការ​លក់​លំនៅ​ឋាន​សរុប​សម្រេច​បាន​៦០៥,៤០​លាន​ដុល្លារ កើនឡើង​២៦,៥%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ចំណែក​ទំហំ​នៃ​ទុន​ក្នុង​កិច្ចការជំនួញ​ផ្នែក​នេះ​ក៏​បាន​កើនឡើង​៣០%​ដែរ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ រីឯ​ក្បាលដី​ក្នុង​ទីក្រុង​លំហ​សមុទ្រ Sabah Al-Ahmed តំណាង​ឱ្យ​៤៧%​នៃ​កិច្ច​ការងារ​ជំនួញ​សរុប​ទាំងអស់​ក្នុង​វិស័យ​លំនៅ​ឋាន ។
ទំហំ ​នៃ​មុខ​ជំនួញ​ជា​មធ្យម​ក្នុង​ខែវិច្ឆិកា មាន​ទឹកប្រាក់​១,០២​លាន​ដុល្លារ ថយ​ចុះ​៣,៣% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយសារ​តែ​បរិមាណ​ច្រើន​ជាង​មុន​នៃ​ខ្នង​ផ្ទះ ឬ​លំនៅ​ឋាន ដែល​ធូរ​ថ្លៃ​ជាង​មុន​នៅ​ទីក្រុង​លំហ​សមុទ្រ​ខាងលើ ៕
បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស














Share this article :

0 ความคิดเห็น:

แสดงความคิดเห็น