CellCard ផ្តល់ជូនអតិថិជននូវ ការសាកល្បង ប្រើគម្រោងអ៊ិនធើណិតថ្មី ដោយឥតគិតថ្លៃ
Posted by Unknown
Posted on 08:22
with No comments
ភ្នំពេញ៖ ថ្ងៃនេះក្រុមហ៊ុន CellCard បានណែនាំ ការនូវគម្រោងអ៊ិនធើណិត ថ្មី មានតម្លៃកាន់តែសមរម្យ ក្នុងគោលបំណង បើកចំហរការភ្ជាប់ទំនាក់ទំនងតាម រយៈប្រព័ន្ធអ៊ិនធើណិត ឲ្យកាន់តែមានភាពទូលំទូលាយ ។
ស្ពតពាណិជ្ជកម្មថ្មីដែល ទើបតែចេញផ្សាយលើកញ្ចក់ទូរទស្សន៍ថ្មីៗនេះ បង្ហាញពីបែបបទនៃ ជិវិតរបស់យុវវ័យសម័យថ្មី ក្នុងយុគសម័យបច្ចេកវិទ្យា ឌីជីថលបច្ចុប្បន្ននេះ។ ស្ពតពាណិជ្ជកម្ម នេះបានណែនាំ គម្រោងថ្មីប្រចាំថ្ងៃ iNET10 ត្រឹមតែ10សេន, គម្រោងប្រចាំសប្ដាហ៍ iNET60 ត្រឹមតែ 60សេន និងគម្រោងទិន្នន័យបន្ថែម iNET100 ក្នុងតម្លៃ 1ដុល្លារ សម្រាប់ទិន្នន័យ 1GB សម្រាប់អ្នកប្រើប្រាស់ ដែលចូលចិត្តប្រើអ៊ិនធើណិតច្រើន។
យុទ្ធនាការផ្សព្វផ្សាយដែលចាប់ផ្ដើមនៅថ្មីៗនេះ បាននាំមកជាមួយនូវកម្មវិធីពិសេស ប្រើសាកល្បង 7ថ្ងៃដោយឥតគិតថ្លៃ សម្រាប់គម្រោង iNET10 និង iNET60 ដល់អតិថិជន iNET ថ្មីទាំងអស់។
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น