Clara Lee ប្តឹងម្ចាស់ផលិតកម្មបញ្ចប់កុងត្រាព្រោះបញ្ហាបំពានផ្លូវភេទ
Posted by Unknown
Posted on 22:45
with No comments
តារាសម្ដែងល្បីវ័យ២៨ឆ្នាំ បាននិយាយថា នាងត្រូវម្ចាស់ផលិតកម្មខាងលើផ្ញើសារ ដោយប្រើពាក្យមិនគម្បី បំពានលើនាង។
បើតាមពាក្យបណ្ដឹង នាយកប្រតិបត្តិដែលមានឈ្មោះថា Lee បានសរសេរសារទៅកាន់ Clara ថា ” បងរៀបការហើយ ប៉ុន្តែបងមានមិត្តស្រីម្នាក់។ អូនមានសម្រស់ស្រស់ស្អាត ខុសប្លែកពីតារាល្បីៗដទៃ…អូនធ្វើឱ្យបេះដូងបងញាប់ញ័រ”។
មិនតែប៉ុណ្ណោះ Lee ថែមទាំងផ្ញើសារ ឱ្យនាងចេញក្រៅពេលយប់ ដើម្បីផឹកស្រាទៀតផង។ លោក Lee គិតថា លោក Kim ដែលជាអ្នកគ្រប់គ្រងរបស់ Clara ជាមិត្តប្រុស ដូច្នេះលោកបានបញ្ឈប់គាត់ពីការងារ។
សកម្មភាពទាំងនេះទើបធ្វើឲ្យកូនស្រីតារាចម្រៀងជើងចាស់ Lee Seung Gyu ឆេះដុំ នឹងដាក់ពាក្យបណ្ដឹងតែម្ដង។ កាលពីខែកញ្ញា Clara ប្រាប់ផលិតកម្មថា នាងចង់លុបកុងត្រាចោល តែត្រូវផលិតកម្មប្ដឹង។ ក្នុងការការពារខ្លួន ផលិតកម្មនិយាយថា Clara បានបង្កើតការចោទប្រកាន់បង្ខូចកេរ្ដិ៍ឈ្មោះ លោកប្រធាន Lee ហើយបដិសេធចរចារឿងកុងត្រា។
Clara មិនមែនជាតារាស្រីទី១ទេ ដែលទទួលរងការមើលងាយបែបនេះ។ តារាសម្ដែង Yoo In Na ក៏ត្រូវគេបំពានផ្លូវភេទដែរ កាលនាងអាយុ១៧ឆ្នាំ និងតារាសម្ដែង Jang Ja Yeon បានសម្លាប់ខ្លួន ដោយបន្សល់ទុកសំបុត្រ៧ទំព័របញ្ជាក់ថា នាងត្រូវ Kim Sung Hoon អ្នកគ្រប់គ្រងរបស់នាងបំពានផ្លូវភេទ។ គួរបញ្ជាក់ដែរថា បណ្ដឹងរបស់ Clara បានធ្វើឡើងនៅដើមខែមករា ឆ្នាំ២០១៥នេះ៕
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น