កំពូលតារាតៃវ៉ាន់ Jay Chou ចូលរោងការថ្ងៃនេះហើយ
Posted by Unknown
Posted on 22:52
with No comments
កំពូលតារាចម្រៀង និងសម្ដែងល្បីតៃវ៉ាន់ Jay Chou និងមិត្តស្រីតារាម៉ូដែល Hannah Quinlivan បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅថ្ងៃនេះហើយ នៅព្រះវិហារ Selby Abbey ទីក្រុង Selby ប្រទេសអង់គ្លេស ថ្ងៃទី ១៨ ខែ មករា នេះ គឺជាខួបកំណើតទី ៣៦ របស់តារាចម្រៀងរូបនេះតែម្ដង។
តាមរយៈរូបថត ៣ សន្លឹកដែលបង្ហោះលើ Facebook Page របស់ Jay Chou នៅមួយម៉ោងមុននេះ គេឃើញមង្គលការរបស់ពួកគេពិតជាមានលក្ខណៈអធិកអធម ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើននាក់។
កាលពីម្សិលមិញនេះដែរ នៅលើ Facebook របស់តារាសម្ដែងរឿង “The Rooftop”រូបនេះ ក៏មានបង្ហោះរូបថត Pre Wedding ចំនួន ៣សន្លឹកដែរ ដែលគេនិងភរិយាបានថតនៅ ប្រទេសបារាំង ប្រទេសអាល្លឺម៉ង់ និងប្រទេសឆែក (Czech) កាលពីខែតុលា ឆ្នាំមុន។
Jay Chou វ័យ៣៦ឆ្នាំ និង Hannah វ័យ ២១ឆ្នាំ បានសាងចំណងស្នេហ៍ជាមួយគ្នា ៤ឆ្នាំហើយ ហើយពួកគេបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីឆ្នាំមុន ៕
ป้ายกำกับ:
Star News
0 ความคิดเห็น:
แสดงความคิดเห็น