កំពូលតារាចិន ដ៏មានឥទ្ធិពលនៅឆ្នាំ២០១៤ ត្រូវបង្ហាញមុខ ដោយទស្សនាវដ្តី Forbes
Posted by Unknown
Posted on 23:07
with No comments
ប្រទេសចិន ៖ តាមប្រភពព័ត៌មាន កម្សាន្តរបស់បរទេស បានប្រាប់ឲ្យដឹងថា កំពូលតារាចិនល្បីល្បាញទាំង ១០០ នាក់ ដ៏មានឥទ្ធិពលបំផុត ត្រូវបានបោះពុម្ភផ្សាយ ដោយទស្សនាវដ្តី Forbes ហើយកំពូលតារាស្រីប្រុសទាំងនេះ សុទ្ធសឹងជាតារាសម្តែង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ លំដាប់ពិភពលោក។
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១៤ កន្លងទៅទស្សនាវដ្តី Forbes បានដ៏មានកិត្យានុភាព បានបង្ហាញវត្តមាន កំពូលតារាទាំង១០០ ដ៏មានឥទ្ធិពលបំផុត របស់ប្រទេសចិន ក្នុងឆ្នាំ២០១៤ ជាសាធារណៈ នៅក្នុងទស្សនាវដ្តី ដើម្បីបង្ហាញឲ្យអ្នកគាំទ្រ និងទស្សនិកជន នៅលើពិភពលោកបានស្គាល់ កាន់តែច្បាស់ឡើង។ គំនូសតាងនេះ ត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំ ដោយផ្អែកលើប្រាក់ចំណូល សរុបរបស់វិចិត្រករ និងប្រព័ន្ធផ្សព្វផ្សាយ ពីខ្សែភាពយន្ត ឬនៅក្នុងអាល់ប៊ុម។
លោក Huang Xiaoming គឺជាតារាសម្តែងចិនដីគោក ដ៏អស្ចារ្យបំផុត ដែលបច្ចុប្បន្ន កំពុងឈរនៅលេខ៤ ហើយនាង Fan Bingbing ក៏បានក្លាយជាសិល្បការិនី ដ៏មានឥទ្ធិពលបំផុត នៅលើគេ ជាច្រើននៃឈ្មោះ តារាល្បីផ្សេងទៀត នៅក្នុងវិស័យសិល្បៈ របស់ចិននេះ។ នៅក្នុង១៥ កន្លែងដំបូង គឺជាសិល្បករហុងកុង សិល្បករ ៥ នាក់ កោះតៃវ៉ាន់ ១ នាក់ និង ៩នាក់ ដែលមកពីដីគោក។ បើយោងតាម Forbes បានឲ្យដឹងថា ការចាត់ថ្នាក់សិល្បករ សិល្បការិនីទាំងនេះ គឺមិនមែនជាប្រភពដ៏សំខាន់ នៃប្រាក់ចំណូលទេ៕
ป้ายกำกับ:
Star News
0 ความคิดเห็น:
แสดงความคิดเห็น