គម្រោងផលិតរថយន្តប្រណិត Limousine របស់លោកពូទីនអាចប្រើលុយ ៤០០លានដុល្លារ
Posted by Unknown
Posted on 08:27
with No comments
លោកវ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីប្រទេសរុស្សីធ្លាប់បានប្រកាសកាលពីប៉ុន្មានឆ្នាំមុន ដោយតម្រូវឱ្យស្ថាប័នរដ្ឋ និងបណ្ដាសហគ្រាសតូចធំទាំងអស់ក្នុងប្រទេសរុស្សី អាចទិញរថយន្តជិះបានតែផលិតផលក្នុងស្រុក (រុស្សី) ឬសាធារណរដ្ឋបេឡារូស និងសាធារណរដ្ឋកាហ្សាក់ស្ថានប៉ុណ្ណោះ។
លោកពូទីន ចូលចិត្តជិះសេះដោះអាវ។ មិនតែប៉ុណ្ណោះ លោក Putin ថែមទាំងមានគម្រោងជាវិស្វកម្មធំមួយ ក្នុងការអភិវឌ្ឍរថយន្ត Limousine សម្រាប់ប្រើប្រាស់ផ្ទាល់ និងមន្ត្រីថ្នាក់កំពូលៗផ្សេងទៀតក្នុងប្រទេសរុស្សី។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ autoblog។
តាមរយៈរូបរាងគំរូរថយន្ត Limousine សម្រាប់ប្រធានាធិបតីលោក Putin ដែលថតបានពីប្រព័ន្ធផ្សព្វផ្សាយរបស់រុស្សីផ្ទាល់ឃើញថា រថយន្តនេះមានបណ្ដោយវែង ហើយមានមុខស្រដៀងរថយន្តទំនើប Bentley និងរថយន្ត Rolls-Royce។ ដូចលោកអ្នកមើលឃើញនៅលើគំរូរថយន្ត Limousine គឺត្រូវបានបិទភ្ជាប់ជាមួយរូបត្រាជាតិរបស់រុស្សីផ្ទាល់ ដែលសបញ្ជាក់ថា គឺជារថយន្តទទួលបានការរចនាសម្រិតសម្រាំងយ៉ាងពិសេស ពោរពេញដោយភាពប្រណិតជាទីបំផុត ហើយក៏ផលិតតែមួយគ្មានពីរ សម្រាប់ប្រធានាធិបតីលោកវ្ល៉ាឌីមៀរ ពូទីនជិះប៉ុណ្ណោះ។
គំរូបឋមថ្មីនៃរថយន្ត Limousine របស់លោក Putin នេះ ត្រូវបានគេរាយការណ៍ថា អាចត្រូវបានធ្វើតេស្តតាំងពីចុងឆ្នាំ២០១៤ ហើយចង្វាក់ផលិតផលនឹងរួចរាល់ ចប់សព្វគ្រប់នៅក្នុងឆ្នាំ ២០១៦។ បើយោងតាមប្លុក Yahoo Autos ឱ្យដឹងថា គម្រោងផលិតរថយន្តសម្រាប់លោក Putin ដែលមានឈ្មោះថា Project Cortege នេះ គឺត្រូវទទួលបន្ទុកអភិវឌ្ឍ និងរួមសហការគ្នារវាងក្រុមហ៊ុនរថយន្តក្នុងស្រុកមួយចំនួន ដើម្បីឌីហ្សាញរូបរាង ក្នុងនោះរថយន្តម៉ូដែល Limo គឺមានអាទិភាពច្រើន។
បើតាមរបាយការណ៍នៅលើគេហទំព័រ Autoweek ឱ្យដឹងថា ក្រុមហ៊ុនផលិតផលរថយន្តរបស់អាល្លឺម៉ង់ Porsche អាចជាអ្នកផ្គត់ផ្គង់ដល់ការអភិវឌ្ឍម៉ាស៊ីនរថយន្តសម្រាប់រថយន្ត Limousine ដែលជាម៉ាស៊ីនប្រភេទ turbocharged និង intercooled V12 មានចំណុះ ៦លីត្រ ទៅ ៦,៦លីត្រ។ គម្រោង Project Cortege នេះត្រូវបានគេរំពឹងថា នឹងត្រូវចំណាយប្រាក់ប្រមាណពី ១៥០លានដុល្លារ ទៅ៤០០លានដុល្លារ ហើយលោកពូទីនទំនងមានចំណូលចិត្តលើការឌីហ្សាញរថយន្ត ឱ្យមានលក្ខណៈស្រដៀងរថយន្តដឹកទំនិញបន្តិច និងរថយន្តស្ព័របន្តិច៕
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น