សិស្ស ជាង២០នាក់ ពុលបន្លែ ហើយត្រូវបញ្ជូនទៅពេទ្យ
Posted by Unknown
Posted on 08:03
with No comments
តាកែវ : កុមារា កុមារី ចំនួន២៥នាក់ ដែលរៀននៅសាលាបឋមសិក្សា ពោធិ៍អង្គ ក្នុងភូមិ ឃុំរាមអណ្ដើក ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកគិរីវង់ ដោយសារពុលចំណីរ។
លោក សេង គឹមស្រ៊ន នាយកសាលាបឋមសិក្សាពោធិ៍អង្គ បានអោយដឹងថានៅវេលាម៉ោងជិត៩ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ មានសិស្សចំនួន២៥នាក់ ស្រីចំនួន១២នាក់ បានក្អួតចង្អោចេញមកក្រៅ មាន បាយ បន្លែ និងសាច់។ បើតាមការសន្និដ្ឋានជាបឋមអាចបណ្ដាលមកពីពុលបាយឆាលាយជាមួយបន្លែ និង សាច់ក្រក សាច់ជ្រូក របស់អ្នកលក់នៅក្នុងសាលា ក៏ប៉ុន្តែមានកុមារា កុមារីខ្លះមិនបានពុលទេ។
ក្នុងពេលសង្គ្រោះ លោក វេជ្ជបណ្ឌិតឈ្មោះ គង់ ចាន់កុមារ ប្រធានមន្ទីពេទ្យបង្អែកគិរីវង់ កុមារា កុមារី ទាំងអស់នេះពុលដោយសារស្ពៃចង្កឺះ ដែលបាញ់ថ្នាំ ដល់ពេលយកមកឆា អ្នកឆាបាយមិនបានលៀងទឹកអោយបានល្អ ។ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ កុមារា កុមារីទាំងអស់មានភាពធូរស្រាលអស់ហើយបន្ទាប់ពីគ្រូពេទ្យសង្គ្រោះដោយបន្សាបជាតិពុល។
លោក កៅ វគ្គសែល អភិបាលស្រុកគិរីវង់ក៏បានអញ្ជើញចុះទៅមន្ទីពេទ្យសួរសុខទុក្ខនិងចែកអំណោយដល់កុមារា កុមារី ដែលរងគ្រោះដោយសារ ពុលចំណីរផងដែរ អំណោយទាំងនោះរួមមាន មី សារុង និងថវិការមួយចំនួនផងដែរ៕
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น