Home » » ករុណា ពេជ្រ ឡើង​វីឡា​ថ្មី ល្ងាច​នេះ

ករុណា ពេជ្រ ឡើង​វីឡា​ថ្មី ល្ងាច​នេះ



ភ្នំពេញ: តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន ករុណា ពេជ្រ នឹង​អញ្ជើញ​ភ្ញៀវកិត្តិយស ចូលរួម​ឡើង​គេហដ្ឋាន​ថ្មី ដែល​គេ​ដឹងថា មានតម្លៃ ប្រហាក់​ប្រហែលជា កន្លះ​លាន​ដុល្លារ​។ ម្ចាស់​វីឡា​ថ្មី ដែលមាន​តម្លៃ​ខ្ពស់​នេះ នឹង​ជប់លៀង​ពិសា​ភោជនាហារ នា​ល្ងាច​នេះហើយ នៅ​ម្តុំ​វត្ត​សំរោង​អណ្តែត ដែលមាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន ពី​វីឡា​ចាស់ ដែល​តារាចម្រៀង​រូបនេះ បានរស់នៅ​។

​តាម​ការបញ្ជាក់​របស់ តារាចម្រៀង​រូបនេះ បាន​ឲ្យ​ស៊ី​អ៊ី​អិន​ដឹងថា ល្ងាច​នេះ មាន​អ្នកសិល្បៈ ចូលរួម​ប្រហែលជា ១០០ នាក់​ប៉ុណ្ណោះ ក្រៅពីនោះ​គឺជា​សាច់ញាតិ និង​អ្នក​ប្រកប​មុខ​ជំនួញ​។

​ពេល​មាន​សំណួរ​ទាក់ទង​នឹង​តម្លៃ​នៃ​វីឡា​ថ្មី ស្កឹមស្កៃ​នេះ តារាចម្រៀង ករុណា ពេជ្រ បាន​និយាយថាៈ "​តម្លៃ​វីឡា​នេះ ដូច​គេ​ដូច​ឯង អីចឹង ព្រោះ​យើង​ទិញ​ពី​ក្រុមហ៊ុន គេ​សាងសង់​លក់ ហើយ​ខ្ញុំ​ក៏​មិន​ចង់​និយាយ​ដែរ ព្រោះថា ផ្ទះ​នេះ និង​ផ្ទះ​មុន សុទ្ធតែ​បង់​រំ​លោះ​ទាំងអស់ បើ​ប្រាប់​ពី​តំលៃ មើលទៅ​ដូចជា​សម្បើម​ពេក វីវរ គេ​ថា​យើង​មាន​លុយ​ទិញ​វីឡា ម្តង​ពីរ បី តាមពិត​ជំពាក់​គេ​សោះ ....​សើច​"៕
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น